លោក ផេង ផល អភិបាលស្ដីទីស្រុកថ្មបាំង អញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សាការងារពាក់ព័ន្ធនឹងការរៀបចំពិព័រណ៍ទុរេន នៅស្រុកថ្មបាំង ក្រោមអធិបតីភាព លោក អន សុធារិទ្ធ អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង ព្រមទាំងក្រុមការងារ មន្ទីរពាក់ព័ន្ធ នឹងមានការអញ្ជើញចូលរួមពី សមាជិកក្រុមប្រឹក្សាស្រុក ប្រធាន អនុប្រធានការិយាល័យ មន្ត្រី កម្លាំងនគរបាល កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថ នាយកឧទ្យានុរក្ស និងប្រជាពលរដ្ឋក្នុងមូលដ្ឋាន ដែលប្រព្រឹត្តទៅនៅសាលប្រជុំសាលាស្រុកថ្មបាំង។
ថ្ងៃអង្គារ ៩កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៦













