ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២០ រដ្ឋបាលស្រុគិរីសាគរ បានរៀបចំកិច្ចប្រជុំ សាមញ្ញលើកទី១៧ ឆ្នាំទី២ អាណត្តិទី៣ របស់ក្រុមប្រឹក្សាស្រុក ក្រោមអធិបតីភាព លោក ស្រៀង សេងហុក សមាជិកក្រុមប្រឹក្សាស្រុក និង ជាប្រធានអង្គប្រជុំ ដោយមានការចូលរួមពី លោក លោកស្រី សមាជិកក្រុមប្រឹក្សាស្រុក លោក ចេង មុនីរិទ្ធ អភិបាល នៃគណៈអភិបាលស្រុក លោក លោកស្រី អភិបាលរងស្រុក នាយករដ្ឋបាល មេបញ្ជាការ មេបញ្ជការរងកងកម្លាំងប្រដាប់អាវុធទាំងបី លោក លោកស្រី ប្រធាន អនុប្រធានការិយាល័យជុំវិញស្រុក លោកនាយកវិទ្យាល័យ លោកមេឃុំ ជំទប់ឃុំ មន្ត្រីសាលា និងស្មៀនឃុំ សរុបសមាសភាពចូលរួមមានចំនួន ៣៤ រូប ស្ត្រី ០៥ រូប។ រៀបវារៈមានចំនួន០៤ ដូចខាងក្រោម:
១-ពិនិត្យ ពិភាក្សា និងអនុម័តលើសេចក្តីព្រាងកំណត់ហេតុ នៃកិច្ចប្រជុំសាមញ្ញលើកទី១៦
២-ពិនិត្យ ពិភាក្សា និងអនុម័តលើសេចក្តីព្រាងរបាយការណ៍លទ្ធផលការងារប្រចាំខែតុលា ឆ្នាំ២០២០ របស់រដ្ឋបាលស្រុក
៣-ពិភាក្សាលើបញ្ហាប្រឈម និងផ្ដល់ដំណោះស្រាយ
៤.សេចក្ដីផ្សេងៗ
ប្រភព៖ រដ្ឋបាលស្រុកគិរីសាគរ