រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកោះកុង បន្តអនុវត្តសកម្មភាពការងារជួសជុលខួប និងការងារថែទាំប្រចាំ…

សកម្មភាពអនុវត្តបន្តការងារជួសជុលខួប និងការងារថែទាំប្រចាំរបស់មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកោះកុង ថ្ងៃចន្ទ ១០ កើត ខែកត្តិក ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០ ។

១. បន្តការងារថែទាំជាប្រចាំលើផ្លូវជាតិលេខ៤៨ សកម្មភាពជួសជុលសំបុកមាន់ដោយប្រើល្បាយថ្មម៉ិចនិងស៊ីម៉ង់ត៏លាយជាមួយកៅស៊ូ CRS2 ត្រង់ គ.ម ០៥+៨៥០

២. បន្តការងារថែទាំជាប្រចាំផ្លូវជាតិលេខ៤៨ សកម្មភាពជួសជុលសំបុកមាន់ ដោយប្រើល្បាយថ្មម៉ិចនិងស៊ីម៉ង់ត៏លាយជាមួយកៅស៊ូ CRS2 ត្រង់ គ.ម ៩៦+០០០-គ.ម ៩៩+០០០

៣. បន្តការងារថែទាំជាប្រចាំផ្លូវខេត្តលេខ១៤៨៦
សកម្មភាពកៀរសម្រួលតួថ្នល់ក្រាលក្រួសក្រហម ចាប់ពីគ.ម ២៣+០០០-គ.ម ២៦+០០០ ។

សូមចុច Like និង Share Facebook Page របស់មន្ទីរ ទទួលបានព័ត៌មានថ្មីបន្ថែម និងទាន់ពេលវេលាដែលពាក់ព័ន្ធនឹងវិស័យសាធារណការ និងដឹកជញ្ជូន និងសូមគោរពជូនពរបងប្អូនប្រជាពលរដ្ឋទាំងអស់ឲ្យមានសុវត្ថិភាពក្នុងពេលបើកបរ !

សូមអរគុណ ៕

អត្ថបទទាក់ទង