លោកស្រី អ៊ុន មករា អភិបាលរងស្រុក តំណាងលោក ជា ច័ន្ទកញ្ញា អភិបាល នៃគណៈអភិបាលស្រុកស្រែអំបិល អញ្ជេីញជាអធិបតី ក្នុងពិធីបេីកវគ្គហ្វឹកហ្វឺនពង្រឹងសមត្ថភាពឃុំ ក្នុងការអនុវត្តមូលនិធិគាំទ្រការផ្ដល់សេវាឃុំ សង្កាត់ នៃគម្រោងអាហារូបត្ថម្ភនៅកម្ពុជា និងមានការអញ្ជេីញចូលរួមពីលោក ង៉ិន ប៊ុនធឿន ទីប្រឹក្សាគម្រោងអាហារូបត្ថម្ភនៅកម្ពុជា របស់រដ្ឋបាលខេត្តកោះកុង លោក លោកស្រីជំទី១ឃុំ អ.ក.ន.ក ស្មៀនឃុំ និងជំនួយការហិរញ្ញវត្ថុឃុំ ដែលប្រព្រឹត្តទៅនៅសាលប្រជុំសាលាស្រុកស្រែអំបិល។
…………………….
ថ្ងៃពុធ ១៥រោច ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៦









