កោះកុង ព្រឹកថ្ងៃអាទិត្យ ១៥កើត ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦ លោក គង់ សំរិទ្ធ ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តកោះកុង បានចាត់មន្ត្រី ០១រូប ចូលរួមក្នុងពិធីបើកបវេសនកាលឆ្នាំ២០២៦-២០២៧ សាលាពុទ្ធិកបឋមសិក្សា សម្ដេចព្រះមហាសង្ឃរាជ បួរ គ្រី វត្តទេពនិមិត្ត និងចែកប្រគេនបណ្ណសរសើរ ក្រោមអធិបតីភាពលោកជំទាវ ឈី វ៉ា អភិបាល នៃគណ:អភិបាលខេត្តកោះកុង នៅវត្តទេពនិមិត្ត (ហៅវត្តថ្មី) ។












