/ / /

ស្ត្រីមានកូនតូច និងស្ត្រីមានផ្ទៃពោះ ៥២នាក់នៅស្រុកស្រែអំបិលខេត្តកោះកុង ទទួលបានការយល់ដឹងបន្ថែមស្តីពី “អនាម័យជាជំនាញម្ដាយ-កុមារ”

ស្ត្រីមានកូនតូច និងស្ត្រីមានផ្ទៃពោះ ៥២នាក់នៅស្រុកស្រែអំបិលខេត្តកោះកុង ទទួលបានការយល់ដឹងបន្ថែមស្តីពី “អនាម័យជាជំនាញម្ដាយ-កុមារ”

នៅព្រឹកថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៦នេះ លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា និងក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ នៃទីស្នាក់ការកណ្ដាល និងសាខាកាកបាទក្រហមកម្ពុជា ខេត្តកោះកុង បានជួបសំណេះសំណាល និងអប់រំផ្សព្វផ្សាយស្តីពី “អនាម័យជាជំនាញម្ដាយ-កុមារ៖ អនាម័យក្នុងផ្ទះ សាលារៀន និងការពារជំងឺរាគ និងជំងឺពោះវៀនសម្រាប់កុមារ” ជូនដល់ស្ត្រីមានផ្ទៃពោះ និងស្ត្រីមានកូនតូចចំនួន ៥២នាក់ ដែលពិធីនេះរៀបចំឡើងនៅមណ្ឌលសុខភាព យន្តមីនជ្រោយស្វាយ ស្ថិតក្នុងភូមិស្រឡៅ ឃុំជ្រោយស្វាយ ស្រុកស្រែអំបិល ខេត្តកោះកុង។

ពិធីអប់រំផ្សព្វផ្សាយនេះ មានគោលបំណងលើកកម្ពស់ចំណេះដឹងដល់ស្ត្រីជាមាតា អាណាព្យាបាល និងសហគមន៍អំពី អនាម័យជាជំនាញរបស់ម្តាយ និងកុមារ រួមនិងការយល់ដឹងពីវិធានសំខាន់ៗក្នុងការថែទាំសុខភាពមាតា និងកុមារ ព្រោះថា សុខភាពមាតា និងកុមារ គឺជាគ្រឹះដ៏សំខាន់ក្នុងការកសាងមូលធនមនុស្សប្រកបដោយគុណភាពសម្រាប់សង្គមជាតិ។

ជាមួយគ្នានេះ ស្ត្រីជាមាតា និងអ្នកចូលរួមក្នុងពិធីនេះ បានទទួលការយល់ដឹងអំពី “សារបានក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ” ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធានកាកបាទក្រហមកម្ពុជា និងជាឥស្សរជនឆ្នើមថ្នាក់ជាតិនៃផែនការសកម្មភាពរួមអគ្គលេខាធិការ អង្គការសហប្រជាជាតិដើម្បីសុខភាពស្ត្រី និងកុមារ និងជាឥស្សរជនឆ្នើមថ្នាក់ជាតិនៃវេទិកាភាពជាអ្នកដឹកនាំតំបន់អាស៊ី-ប៉ាស៊ីហ្វិក ឆ្លើយតបមេរោគអេដស៍ ជំងឺអេដស៍ និងការអភិវឌ្ឍនៅកម្ពុជា។ ទន្ទឹមនឹងនេះ ក៏ទទួលបានចំណេះដឹងយ៉ាងលម្អិតអំពី “អនាម័យជាជំនាញម្ដាយ-កុមារ៖ អនាម័យក្នុងផ្ទះ សាលារៀន និងការពារជំងឺរាគ និងជំងឺពោះវៀនសម្រាប់កុមារ” តាមរយៈការអនុវត្តតាមវិធាន «រស់នៅស្អាត ៣យ៉ាង» គឺ (ហូបស្អាត ផឹកស្អាត និងរស់នៅស្អាត) ការគ្រប់គ្រងអនាម័យក្នុងផ្ទះ និងសាលារៀន ព្រមទាំងវិធីសាស្ត្រការពារកុមារតូចៗពីជំងឺរាគ គ្រុនចាញ់ គ្រុនឈាម ជំងឺគ្រុនផ្តាសាយ និងជំងឺគ្រុនពោះវៀនជាដើម ដែលជាក្តីបារម្ភទូទៅនៅក្នុងសហគមន៍។ ដោយឡែក នៅក្នុងអំឡុងពេលមានផ្ទៃពោះ ស្ត្រីជាមាតាត្រូវយកចិត្តទុកដាក់ទៅពិនិត្យផ្ទៃពោះឱ្យបានទៀងទាត់យ៉ាងតិច ៤ដង តាមការណែនាំរបស់គ្រូពេទ្យ ត្រូវទទួលទានអាហារដែលមានសារធាតុចិញ្ចឹមគ្រប់គ្រាន់ និងត្រូវសម្រាលកូននៅមណ្ឌលសុខភាព ឬមន្ទីរពេទ្យបង្អែកដើម្បីសុវត្ថិភាព។ ក្រោយពេលសម្រាល ទារកត្រូវតែទទួលបានការបំបៅដោយទឹកដោះម្តាយតែមួយមុខគត់ចាប់ពីពេលកើតភ្លាមរហូតដល់អាយុ ៦ខែ និងបន្តបំបៅរហូតដល់អាយុ ២ឆ្នាំ រួមផ្សំជាមួយអាហារបន្ថែម ព្រមទាំងនាំទារកទៅចាក់វ៉ាក់សាំងការពារជំងឺផ្សេងៗឱ្យបានគ្រប់ចំនួន។

ស្ត្រីជាមាតាទាំងអស់ ក៏ទទួលបានចំណេះដឹងអំពីវិធីសាស្ត្រការពារខ្លួនពីជំងឺឆ្លងនានា ដែលជាប្រភេទជំងឺឆ្លងរាលដាលពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀត ឬពីសត្វមកមនុស្ស តាមរយៈភ្នាក់ងារចម្លងផ្សេងៗដូចជា បាក់តេរី វីរុស ប៉ារ៉ាស៊ីត និងផ្សិត មានដូចជាជំងឺអេដស៍ ជំងឺស្វាយ ជំងឺរលាកថ្លើម និងជំងឺផ្តាសាយជាដើម។ ដោយឡែកចំពោះវិធានការគន្លឹះក្នុងការទប់ស្កាត់ជំងឺមិនឆ្លងចម្បងៗរួមមាន ជំងឺលើសសម្ពាធឈាម ទឹកនោមផ្អែម ជំងឺបេះដូង និងសរសៃឈាម និងជំងឺមហារីកជាដើម ដែលទាមទារឱ្យមានការកែប្រែទម្លាប់រស់នៅជាវិជ្ជមាន ដោយការទទួលទានបន្លែផ្លែឈើ ទទួលទានស្ករតិចអំបិលតិច ខ្លាញ់តិច, ឈប់ជក់បារី, ឈប់ទទួលទានគ្រឿងស្រវឹង, ហាត់ប្រាណឱ្យបានទៀងទាត់, និងពិនិត្យសុខភាពជាប្រចាំថ្ងៃ។

ក្រោយបញ្ចប់ពិធីសំណេះសំណាល និងការផ្សព្វផ្សាយខាងលើនេះ លោកជំទាវម៉ែននារីសោភ័គ បានប្រគល់ប័ណ្ណសរសើរ និងលិខិតថ្លែងអំណរគុណរបស់ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានីហ៊ុនសែន ជូនដល់ ឯកឧត្តមវេជ្ជបណ្ឌិតទៅម៉ឹង ប្រធានមន្ទីរសុខាភិបាល និងជាលេខាធិការនៃគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តកោះកុង, លោកជាច័ន្ទកញ្ញា អភិបាលនៃគណៈអភិបាលស្រុក និងជាប្រធានគណៈកម្មាធិការ អនុសាខាកាកបាទក្រហមកម្ពុជា ស្រុកស្រែអំបិល និងលោកលីបូរ៉ា ប្រធានមណ្ឌលសុខភាព យន្តមីនជ្រោយស្វាយ ដែលបានចូលរួមសហការរៀបចំពិធី និងជាការលើកទឹកចិត្ត ក៏ដូចជាទទួលស្គាល់នូវកិច្ចខិតខំប្រឹងប្រែងបម្រើប្រជាពលរដ្ឋក្នុងមូលដ្ឋាន។

សូមជម្រាបដែរថា ជាការរួមចំណែកលើកកម្ពស់ជីវភាពរស់នៅ និងអាហារូបត្ថម្ភដល់ស្ត្រីមានផ្ទៃពោះ និងស្ត្រីមានកូនតូចចំនួន៥២នាក់ដែលរួមក្នុងពិធីនេះ, ក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ បានផ្ដល់អំណោយមនុស្សធម៌ដែលក្នុងម្នាក់ៗម្នាក់ៗទទួលបាន៖ អង្ករ ១០គីឡូក្រាម, មី ១កេស, ត្រីខ ១០កំប៉ុង, កន្សែងពោះគោ ១, សារុង១, សាប៊ូដុសខ្លួន ១ដប, អង្ករសុខភាព ៥កញ្ចប់ និងថវិកា ២០.០០០រៀល៕

អត្ថបទផ្សេងទៀត

  • ហេង គីមឆន/
    28/08/2026

    លោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញស្វាគមន៍ ឯកឧត្តម ហោ សារុន រដ្ឋលេខាធិការ ក្រសួងទេសចរណ៍ និងជាអនុប្រធានប្រចាំការ គណៈកម្មាធិការអន្តរក្រសួង ដើម្បីសម្រួលការធ្វើដំណើរ និងដឹកជញ្ជូនភ្ញៀវទេសចរ និងអ្នកដំណើរនៅតំបន់ច្រកទ្វារព្រំដែនអន្តរជាតិ និងច្រកទ្វារអន្តរជាតិទូទាំងប្រទេស(គ.អ.ច.ទ) តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ហួត ហាក់ រដ្ឋ ន្ត្រីក្រសួងទេសចរណ៍ ក្នុងអង្គសិក្ខាសាលាស្តីពី “បដិសណ្ឋារកិច្ចល្អ ទេសចរណ៍មានសុវត្ថិភាព”

  • មន្ទីរបរិស្ថាន/
    28/08/2026

    លោក ហ៊ុន ម៉ារ៉ាឌី ប្រធានមន្ទីរបរិស្ថានខេត្តកោះកុង បានដឹកនាំមន្ត្រីជំនាញ ចូលរួមកិច្ចប្រជុំពិភាក្សាជាមួយអង្គការ UN-Habitat នៅមន្ទីរបរិស្ថានខេត្តកោះកុង។

  • មន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍/
    28/08/2026

    វគ្គបណ្តុះបណ្តាលស្តីពី ការពង្រឹងសមត្ថភាពការងារព័ត៌មាន និងទំនាក់ទំនងសាធារណៈ។

  • មន្ទីរបរិស្ថាន/
    28/08/2026

    លោក តាន់ ម៉េងហួរ នាយកតំបន់រ៉ាមសារកោះកាពិ បានចូលរួមជាមួយអាជ្ញាធរមូលដ្ឋាន កម្លាំងមន្ត្រីប៉ុស្តិ៍នគរបាល សហគមន៍ និងលោកគ្រូ-អ្នកគ្រូ សិស្សានុសិស្ស ដើម្បីប្រមូលសំរាមតាមដងផ្លូវសាធារណៈ និងផ្សព្វផ្សាយអប់រំអំពីអនាម័យបរិស្ថាន នៅក្នុង ភូមិកោះស្រឡៅ ឃុំកោះកាពិ ស្រុកកោះកុង ខេត្តកោះកុង។

  • រដ្ឋបាលស្រុកគិរីសាគរ/
    28/08/2026

    រដ្ឋបាលឃុំភ្ញីមាស លោក សន សាវ ជំទប់ទី២ បានចូលរួមជាគណៈអធិបតី ក្នុងវិធីបិទវគ្គបណ្ដុះបណ្ដាលបដិសណ្ឋារកិច្ចកម្ពុជា(ហូកា) លើជំនាញគេហកិច្ច(House Keeping)

  • មន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍/
    28/08/2026

    លោកប្រធានមន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ខេត្តកោះកុង បានចូលរួមកិច្ចប្រជុំគណៈកម្មាធិការអធិការកិច្ច រោងចក្រ សហគ្រាស និងសិប្បកម្ម​ តាមប្រព័ន្ធអនឡាញ​ Zoom Cloud Meeting