នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២០ វេលាម៉ោង ១:៣០ នាទីរសៀល លោក ជា ច័ន្ទកញ្ញា អភិបាល នៃគណៈអភិបាលស្រុក និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកស្រែអំបិល បានចុះសួរសុខទុក្ខ និងនាំយកទឹកបរិសុទ្ធ ភេសជ្ជៈមួយចំនួន ឧបត្ថម្ភជូនកងកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក នៅតាមគោលដៅត្រួតពិនិត្យការអនុវត្តច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក ក្នុងមូលដ្ឋានស្រុកស្រែអំបិល ខេត្តកោះកុង។




