លោក គង់ សំរិទ្ធ ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្ត បានអញ្ជើញចូលរួមអបអរសាទរ ខួបលើកទី៣២ ទិវាអន្តរជាតិស្ដីពីគ្រួសារ ១៥ ឧសភា ឆ្នាំ២០២៦ ក្រោមប្រធានបទ «ការវិនិយោគភាពធន់នៃសេដ្ឋកិច្ចគ្រួសារនាំឱ្យសង្គមជាតិរីកចម្រើន និងមានសុខសន្ដិភាព» ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាប្រធានគណៈកម្មការជាតិពិគ្រោះ យោបល់គោលនយោបាយចំពោះគ្រួសារ និងលោកជំទាវ ជា ផល្គុន ទិវានេះប្រព្រឹត្តទៅនៅសាលប្រជុំ ២.១៧ ទីស្ដីការក្រសួង ស.អ.យ រាជធានីភ្នំពេញ ។
ថ្ងៃចន្ទ ៩កើត ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៦













