លោក កែវ នីបូរ៉ា សមាជិកក្រុមប្រឹក្សាស្រុកនិងជាប្រធានអង្គប្រជុំ បានដឹកនាំកិច្ចប្រជុំសាមញ្ញលើកទី២៤ ឆ្នាំទី២ អាណត្តិទី៤ របស់ក្រុមប្រឹក្សាស្រុក លើរបៀបវារៈដូចខាងក្រោម :
១/ពិនិត្យ ពិភាក្សា និងអនុម័តសេចក្តីព្រាងរបៀបវារៈនៃកិច្ចប្រជុំសាមញ្ញ លើកទី២៤ អាណតិ្តទី៤ របស់ក្រុមប្រឹក្សាស្រុក
២/ពិនិត្យ ពិភាក្សា និងអនុម័តសេចក្តីព្រាងកំណត់ហេតុនៃកិច្ចប្រជុំសាមញ្ញ លើកទី២៣ អាណតិ្តទី៤ របស់ក្រុមប្រឹក្សាស្រុក
៣/ពិនិត្យ ពិភាក្សា និងអនុម័តសេចក្តីព្រាងរបាយការណ៍លទ្ធផលការងាររដ្ឋបាលស្រុកប្រចាំខែឧសភានិងលើកទិសដៅអនុវត្តការងារបន្តប្រចាំខែមិថុនាឆ្នាំ២០២៦
៤/ពិនិត្យ និងអនុម័តសេចក្តីព្រាងការបែងចែកប្រាក់រង្វាន់លើកទឹកចិត្ត ដែលបានមកពីការផ្តល់សេវារដ្ឋបាល សម្រាប់ឧបត្ថម្ភជូនមន្រ្តីរាជការនៃរដ្ឋបាលស្រុកបូទុមសាគរ ប្រចាំខែឧសភា ឆ្នាំ២០២៦។
៥/ពិនិត្យ និងអនុម័តសៀវភៅកម្មវិធីវិនិយោគបីឆ្នាំរំកិល ឆ្នាំ២០២៦-២០២៨ របស់រដ្ឋបាលស្រុកបូទុមសាគរ
៦/ពិនិត្យ និងអនុម័តលើរបាយការណ៍ប្រចាំខែមេសា និងឪសភាឆ្នាំ២០២៦ ស្តីពីមូលនិធិគាំទ្រការផ្តល់សេវាឃុំសង្កាត់ របស់រដ្ឋបាលស្រុកបូទុមសាគរ
៧/ពិនិត្យ ពិភាក្សាលើការកំណត់ពីកាលបរិច្ឆេទ ទីកន្លែង អ្នកចូលរួមនិងប្រធានបទ សម្រាប់រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាស្រុកបូទុមសាគរ
៨/ផ្សេងៗ
-កាផ្សព្វផ្សាយព័ត៌មាន និងសភាពការណ៍ថ្មីៗ
-មតិបូកសរុប និងបិទអង្គប្រជុំ
ដោយមានការចូលរួមពី៖ លោក ពេជ្រ សិលា អភិបាលស្ដីទី សមាជិក សមាជិកា ក្រុមប្រឹក្សាស្រុក លោក លោកស្រី អភិបាលរងស្រុក លោក នាយក នាយករងរដ្ឋបាលសាលាស្រុក កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ មេឃុំ ឬសមាជិកក្រុមប្រឹក្សាឃុំ លោក លោកស្រី ប្រធាន អនុប្រធាន និងមន្ត្រី ការិយាល័យពាក់ព័ន្ធ សរុបចំនួន ៤១នាក់/ស្រី ០៥នាក់។ នៅសាលប្រជុំ(ខ)សាលាស្រុកបូទុមសាគរ
ថ្ងៃសុក្រ ១៣កើត ខែជេស្ឋឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៦ វេលាម៉ោង ៨:០០ នាទីព្រឹក។













