/ / /

លោក ក្រូច បូរីសីហា អភិបាល នៃគណៈអភិបាលស្រុក បានដឹកនាំក្រុមការងាររៀបចំ ស្តង់ពិពណ៌សម្រាប់ដាក់តាំងផលិតផលក្នុងស្រុកបូទុមសាគរ ទទួលស្វាគមន៍ដំណើទស្សនកិច្ច របស់ សម្តេចពិជ័យសេនា ទៀ បាញ់ ឧត្តមផ្ទាល់ក្រុមប្រឹក្សាព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ចុះត្រួតពិនិត្យការរៀបចំតុបតែងស្តង់ពិពរណ៌ដើម្បីអបអរសាទពិធីសម្ភោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការស្តូបអនុស្សាវរីយ៍នយោបាយឈ្នះឈ្នះកោះកុង

លោក ក្រូច បូរីសីហា អភិបាល នៃគណៈអភិបាលស្រុក បានដឹកនាំក្រុមការងាររៀបចំ ស្តង់ពិពណ៌សម្រាប់ដាក់តាំងផលិតផលក្នុងស្រុកបូទុមសាគរ ទទួលស្វាគមន៍ដំណើទស្សនកិច្ច របស់ សម្តេចពិជ័យសេនា ទៀ បាញ់ ឧត្តមផ្ទាល់ក្រុមប្រឹក្សាព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ចុះត្រួតពិនិត្យការរៀបចំតុបតែងស្តង់ពិពរណ៌ដើម្បីអបអរសាទពិធីសម្ភោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការស្តូបអនុស្សាវរីយ៍នយោបាយឈ្នះឈ្នះកោះកុង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ តំណាងសម្តេចមហាវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលប្រារព្ធទៅនាថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៦ខាងមុខនេះ។ ក្នុងពិធីសម្ពោធស្តូបអនុស្សាវរីយ៍នយោបាយឈ្នះ ឈ្នះកោះកុង រដ្ឋបាលស្រុកបូទុមសាគរបានរៀបចំដាក់តាំងផលិតផលក្នុងស្រុក ចាប់ពីថ្ងៃទី ២៨-២៩-៣០-៣១ ខែឧសភា ឆ្នាំ២០២៦ រហូតចប់កម្មវិធីនានា។ នៅស្តូបអនុស្សាវរីយ៍នយោបាយឈ្នះ ឈ្នះ ខេត្តកោះកុង។

ប្រភព:រដ្ឋបាលស្រុកបូទុមសាគរ

ថ្ងៃព្រហស្បតិ៍ ១២កើត ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៦ វេលាម៉ោង ៤:១៥នាទីរសៀល

អត្ថបទផ្សេងទៀត

  • រដ្ឋបាលស្រុកថ្មបាំង/
    31/05/2026

    លោកស្រី ទួត ហាទីម៉ា អភិបាល នៃគណ:អភិបាលស្រុកថ្មបាំង បានដឹកនាំក្រុមការងារ ចូលរួមស្ដង់ពិព័ណ៍ថ្ងៃទី៤

  • រដ្ឋបាលស្រុកថ្មបាំង/
    31/05/2026

    លោកស្រី ទួត ហាទីម៉ា អភិបាល នៃគណ:អភិបាលស្រុកថ្មបាំង អញ្ជើញចូលរួមព្រឹត្តិការណ៍អមដូចជា បាញ់កាំជ្រួច ការតាំងពិព័រណ៍សមិទ្ធផលនានា ការប្រគំតន្រ្តី ការប្រកួតកីឡាប្រដាល់គុនខ្មែរជាលក្ខណៈមិត្តភាពជាតិ-អន្តរជាតិ

  • រដ្ឋបាលស្រុកថ្មបាំង/
    31/05/2026

    លោកស្រី ទួត ហាទីម៉ា អភិបាល នៃគណ:អភិបាលស្រុកថ្មបាំង បានដឹកនាំក្រុមការងារ ចូលរួមស្ដង់ពិព័ណ៍ថ្ងៃទី៣

  • មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា/
    31/05/2026

    លោក គង់ សំរិទ្ធ ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តកោះកុង បានចាត់មន្ត្រី ចូលរួមក្នុងពិធីបើកបវេសនកាលឆ្នាំ២០២៦-២០២៧ សាលាពុទ្ធិកបឋមសិក្សា សម្ដេចព្រះមហាសង្ឃរាជ បួរ គ្រី វត្តទេពនិមិត្ត និងចែកប្រគេនបណ្ណសរសើរ

  • ហេង គីមឆន/
    31/05/2026

    លោក​ឧត្ដមសេនីយ៍​ទោ​ គង់​ មនោ​ ស្នងការ​នគរបាល​ខេត្ត​កោះកុង​ បានអញ្ជើញ​ជួប​សំណេះសំណាល​ និង​ផ្តល់​ការ​ណែនាំ​ ដល់​កងកម្លាំង​ជា​សិក្ខាកាម​ ចូលរួមវគ្គហ្វឹកហ្វឺនមូលដ្ឋានជំនាញប្រតិបត្តិការសឹក និងជំនាញយុទ្ធវិធីប្រតិបត្តិការ ការពារព្រំដែន នៅវិទ្យាស្ថាននាយទាហានចម្រុះ ខេត្តកំពង់ស្ពឺ ដើម្បីលើកកម្ពស់ សមត្ថភាពជំនាញបំរើឲ្យកិច្ចការពារបូរណភាពទឹកដី អធិបតេយ្យជាតិ​

  • ហេង គីមឆន/
    31/05/2026

    លោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញជាអធិបតី ក្នុងពិធីបើកបវេសនកាលឆ្នាំ២០២៥-២០២៦ សាលាពុទ្ធិកបឋមសិក្សាសម្តេចព្រះមហាសង្ឃរាជ បួរ គ្រី វត្តទេពនិមិត្ត និងចែកប្រគេនបណ្ណសរសើរ