ថ្ងៃព្រហស្បតិ៍ ៦កើត ខែកត្តិក ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២២ ខែតុលា ឆ្នាំ២០២០ វេលាម៉ោង ០៨:០០នាទីព្រឹក នៅសាលប្រជុំសាលាស្រុកមណ្ឌលសីមា លោក ប្រាក់ វិចិត្រ អភិបាលស្រុក បានដឹកនាំកិច្ចប្រជុំគណៈអភិបាលស្រុកប្រចាំខែតុលា ឆ្នាំ២០២០ និងទិសដៅខែវិច្ឆិកា ដោយមានរបៀបវារៈរួមមាន៖
១.ពិនិត្យសេចក្ដីព្រាងគម្រោងថវិកាសម្រាប់ការគ្រប់គ្រង ឆ្នាំ ២០២០ របស់រដ្ឋបាលស្រុក
២.ពិនិត្យ សេចក្ដីព្រាង កំណត់ហេតុកិច្ចប្រជុំសាមញ្ញលើកទី១៦ អាណត្តិទី៣ របស់ក្រុមប្រឹក្សាស្រុក
៣.ពិនិត្យសេចក្ដីព្រាងរបាយការណ៍របស់រដ្ឋបាលស្រុកប្រចាំ ត្រីមាសទី៣ ឆ្នាំ២០២០
៤.របាយការណ៍របស់រដ្ឋបាលស្រុកមណ្ឌលសីមា ប្រចាំខែ តុលា ឆ្នាំ២០២០ ។
៥.បញ្ហាផ្សេងៗ ។