រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ខេត្តកោះកុង៖ ក្រោមការចង្អុលបង្ហាញរបស់លោកប្រធានមន្ទីរបានចាត់មន្រ្តីការិយាល័យសុខុមាលភាពកុមារ និងយុវនីតិសម្បទា ដើម្បីចុះសួរសុខទុក្ខស្រ្តីដែលបានសម្រាលកូននៅលើគំនរសម្រាម

កោះកុង,ថ្ងៃពុធ ៥ កើត ខែកត្ដិក ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២១ ខែតុលា ឆ្នាំ២០២០ វេលាម៉ោង ៩ៈ០០នាទីព្រឹក ។ លោក គង់ រឿង ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ខេត្តកោះកុង បានចាត់មន្រ្តីការិយាល័យសុខុមាលភាពកុមារ ចំនួន ០២រូប សហការជាមួយលោក ខ្វាន់ ធឿន បុគ្គលិកសង្គមកិច្ច ( UNICEF) ចុះសួរសុខទុក្ខ និងតាមដាន គ្រួសាររបស់លោកស្រី គង់ ស្រីម៉ាច ភេទស្រី អាយុ២៨ឆ្នាំ ស្ថិតក្នុងគ្រួសារក្រីក្រលំបាកខ្លាំង និងមានកូនចំនួន០៣នាក់ (រស់នៅទីវាលចាក់សម្រាម) ។សព្វថ្ងៃស្ត្រីបានផ្លាស់ប្តូរទីលំនៅប្រសើរជាងមុន និងមានគ្រួសារថ្មី ដែលស្ថិតនៅភូមិព្រែកស្វាយ ក្រុងខេមរភូមិន្ទ ។ ក្នុងនោះមន្រ្តីសង្គមកិច្ច ក៏បានផ្សព្វផ្សាយពីវិធីបង្ការជំងឺកូវីដ-១៩ និងបានណែនាំម្ដាយឱ្យនាំកូនៗទៅចុះឈ្មោះចូលរៀន ប្រសិនបើគ្រួសារកុមារពុំមានលទ្ធភាពបញ្ជូនកូនទៅរៀនទេ ខាងមន្ទីរនឹងស្វែងរកសេវាជូនគ្រួសាររបស់កុមារបន្តទៀត ។

អត្ថបទទាក់ទង