ថ្ងៃពុធ ៤កើត ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនិងថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៦វេលាម៉ោង ០៨:៣០ នាទីព្រឹក លោក សុខ វឿន មេឃុំជំនាប់បានអញ្ជើញចូលរួមកិច្ចប្រជុំ ស្ដីពីការរៀបចំស្ដង់ពិព័រណ៍ ស្ដង់ម្ហូបអាហារ និងស្ដង់លក់ផលិតផល សម្រាប់អបអរសាទរពិធីសម្ភោធដាក់ឱ្យប្រើប្រាស់ ជាផ្លូវការស្ដូបអនុស្សាវរីយ៍ នយោបាយឈ្នះ ឈ្នះ ខេត្តកោះកុង និងការងារចាំបាច់មួយចំនួន ស្ថិតក្រោមអធិបតីភាពលោក ឃុត មាន អភិបាលរង នៃគណៈអភិបាលស្រុកថ្មបាំង នៅសាលប្រជុំសាលាស្រុកថ្មបាំង ។
ប្រភព:ឡាយ វទ្ធី ជំនួយការហិរញ្ញវត្ថុឃុំជំនាប់



