លោក ង៉ែត ឡឹង ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្ត បានដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយ ស្តីពីព្រឹត្តិការជាតិសំខាន់ៗមួយចំនួនក្នុងខេត្តកោះកុង ដែលរដ្ឋបាលខេត្តបាននឹងកំពុងរៀបចំ រួមមានកម្មវិធីរត់ប្រណាំង៧Km និង៤,៧Km ការរៀបចំស្តង់តាំងពិពណ៌ កម្មវិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការស្តូបអនុស្សាវរីយ៍នយោបាយឈ្នះ ឈ្នះ កោះកុង និងកំណត់ពីកម្លាំងចូលរួមក្នុងកម្មវិធីទាំងមន្ត្រីអប់រំ និងសិស្ស(កាយរឹទ្ធិ កាកបាទក្រហម សសយក…) សមាសភាពចូលរួមរួមមានលោក លោកស្រីអនុប្រធានមន្ទីរ ព្រមទាំងបុគ្គលិកនៃមន្ទីរខេត្តទាំងអស់ និងលោកប្រធានការិយាល័យអប់រំ យុវជន និងកីឡា នៃរដ្ឋបាលក្រុងខេមរភូមិន្ទ ព្រមទាំងលោកនាយកវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេសតេជោសែនកោះកុង សរុបចំនួន៤៤នាក់ ស្រី១៦នាក់ នៅសាលប្រជុំមន្ទីរអប់រំខេត្ត។












