លោក តុង យ៉ាវ អភិបាលរងស្រុក បានអញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សាការងារចាំបាច់មួយចំនួនដើម្បី រៀបចំស្តង់ពិព័រណ៍ ស្តង់ម្ហូបអាហារ និងស្តង់លក់ផលិតផល សម្រាប់អបអរសាទរពិធីសម្ពោធ ដាក់ឱ្យប្រើប្រាស់ជាផ្លូវការស្តូបអនុស្សាវរីយ៍នយោបាយឈ្នះ ឈ្នះ កោះកុង ក្រោមអធិបតីភាព លោក ឈេង សុវណ្ណដា អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង ដោយមានការអញ្ជើញចូលរួមពីលោក លោកស្រី អភិបាល នៃគណៈអភិបាលក្រុង ស្រុក ប្រធានមន្ទីរ អង្គភាព និងសាខាជុំវិញខេត្ត នាយកទីចាត់ការគ្រប់គ្រងធនធានមនុស្សសាលាខេត្ត នាយកទីចាត់ការអន្តរវិស័យសាលាខេត្ត នៅសាលប្រជុំ(ខ)សាលាខេត្តកោះកុង។
ថ្ងៃចន្ទ ២កើត ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៦ វេលាម៉ោង ០២:០០នាទីរសៀល




