កោះកុង ព្រឹកថ្ងៃចន្ទ ២កើត ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៦ លោក គង់ សំរិទ្ធ ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តកោះកុង បានចាត់មន្ត្រី ០១រូប ចូលរួមកិច្ចប្រជុំគណ:កម្មាធិការសម្របសម្រួលបច្ចេកទេស ស្ដីពីការពិនិត្យ និងផ្ដល់យោបល់លើសេចក្ដីព្រាងកម្មវិធីវិនិយោគបីឆ្នាំរំកិល ២០២៦-២០២៨ របស់រដ្ឋបាលខេត្តកោះកុង ក្រោមអធិបតីភាព លោក ឡៅ ប៊ុនខេង អភិបាលរង នៃគណ:អភិបាលខេត្តកោះកុង នៅសាលមហោស្រពខេត្ត ។










