/ / /

លោក​ អ៊ូច​ ទូច​ ប្រធានមន្ទីរធម្មការនិងសាសនាខេត្តកោះកុង​ បានចាត់លោក​ ជួន​ ភារ៉េត​ អនុប្រធានមន្ទីរ​ និងលោក​ គង់​ ចន្ទថុល្ល​ អនុប្រធានមន្ទីរ​ព្រមទាំងប្រធានការិយាល័យ៣រូប​ ចូលរួមសហការរៀបចំព្រះរាជពិធីបុណ្យ ចម្រើនព្រះជន្មថ្វាយ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា​

លោក​ អ៊ូច​ ទូច​ ប្រធានមន្ទីរធម្មការនិងសាសនាខេត្តកោះកុង​ បានចាត់លោក​ ជួន​ ភារ៉េត​ អនុប្រធានមន្ទីរ​ និងលោក​ គង់​ ចន្ទថុល្ល​ អនុប្រធានមម្ទីរ​ ព្រមទាំងប្រធានការិយាល័យ៣រូប​ ចូលរួមសហការរៀបចំព្រះរាជពិធីបុណ្យ ចម្រើនព្រះជន្មថ្វាយ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា​ នៅវត្តទេពនិមិត្ត ហៅវត្តថ្មី ស្ថិតក្នុងភូមិ៣ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង​ ក្រោមការៀបចំដោយសាលាគណគណៈធម្មយុត្តិកនិកាយ​ និងរដ្ឋបាលខេត្តកោះកុង​ ។

ស្ថិតក្នុងព្រះរាជពិធីដ៏ថ្លៃថ្លានោះក៏មានការអញ្ជេីញជាអធិបតីដ៏ខ្ពង់ខ្ពស់​ពី​ ឯកឧត្តម ថុង ណារុង ប្រធានក្រុមប្រឹក្សាខេត្តកោះកុង និងលោកជំទាវ ព្រមទាំងមានការអញ្ជេីញចូលរួមជាគណៈអធិបតីពីឯកឧត្តម​ លោកជំទាវ​ សមាជិកក្រុមប្រឹក្សាខេត្ត​ លោក​ លោកស្រី​ ប្រធានមន្ទីរអង្គភាពជុំវិញខេត្ត​ លោក​ លោកស្រី​ អភិបាលក្រុងស្រុក​ ព្រមទាំងមានការអញ្ជេីញចូលរួមពីយុវជន​ សសយក​ យុវជនកាកបាទក្រហម​ និងពុទ្ធបរិស័ទ​ ។

ក្រោយចប់ព្រះរាជពិធីថ្វាយព្រះពរ​ ឯកឧត្តម​ លោក​ជំទាវអធិបតី​ គណៈអធិបតី​ លោក​ លោកស្រីទាំងអស់​ បានប្រគេនទេយ្យទាន​ និងរាប់បាត​ ប្រគេនព្រះសង្ឃ​ផងដែរ​ ។

======««»»======

ថ្ងៃព្រហស្បតិ៍ ១៣រោច ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៦

(King Sihamoni’s Birthday)

អត្ថបទផ្សេងទៀត

  • ហេង គីមឆន/
    17/06/2026

    រដ្ឋបាលខេត្តកោះកុង សូមថ្លែងអំណរគុណ ចំពោះ សាខាក្រុមហ៊ុនក្នុងស្រុក ធនាគារ អេស៊ីលីដា ភីអិលស៊ី (ខេត្តកោះកុង) ដែលបានជួយឧបត្ថម្ភថវិកា ចំនួន ២០០ ០០០រៀល ដល់យុវជនក្រុមភ្លេងកាយរិទ្ធខេត្តកោះកុង ចូលរួមប្រកួត នៅថ្នាក់ជាតិលើកទី៣

  • ហេង គីមឆន/
    17/06/2026

    លោក ហាក់ ឡេង អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញចូលរួម ក្នុងកិច្ចប្រជុំវេចខ្ចប់វត្ថុតាងសារធាតុញៀនដើម្បីត្រៀមដុតបំផ្លាញចោល នៅក្នុងថ្ងៃប្រារព្ធទិវាអន្តរ ជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន នាថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៦

  • ហេង គីមឆន/
    17/06/2026

    លោក អ៊ុក សុតា នាយករងរដ្ឋបាល សាលាខេត្តកោះកុង បានអញ្ជើញស្តាប់របាយការណ៍ ស្តីពីលទ្ធផលការចុះត្រួតពិនិត្យ លើការអនុវត្តគម្រោងអភិវឌ្ឍន៍បញ្ចប់ ឆ្នាំ២០២៥ និងវឌ្ឍនភាពនៃការអនុវត្តគម្រោងអភិវឌ្ឍន៍ ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តកោះកុង

  • ហេង គីមឆន/
    17/06/2026

    នៅ​ស្នងការនគរបាលខេត្តកោះកុង មានកម្មវិធីអធិការកិច្ច​ របស់មហាអយ្យការអមសាលាឧទ្ធរណ៍ព្រះសីហនុ លេី​អង្គភាព​មន្ត្រី​នគរបាល​យុត្តិធម៌​ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កោះកុង​ ក្រោមអធិបតីភាព ឯកឧត្តម សរ យសថាវរៈ អគ្គព្រះរាជអាជ្ញា មហាអយ្យការអមសាលាឧទ្ធរណ៍ព្រះសីហនុ

  • ហេង គីមឆន/
    17/06/2026

    លោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញចូលរួម ក្នុងកិច្ចប្រជុំវិសាមញ្ញរបស់គណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ

  • ហេង គីមឆន/
    17/06/2026

    សូមអបអរសាទរ និងគោរពជូនពរ លោកជំទាវ ឈី វ៉ា ក្នុងឱកាសដែលលោកជំទាវ ត្រូវបាន ឯកឧត្តម ហ៊ុន ម៉ានី ប្រធានគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាលសហភាពសហព័ន្ធយុវជនកម្ពុជា សម្រេចទទួលស្គាល់ ជាប្រធានគណៈកម្មាធិការសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកោះកុង