/ / /

លោក​ អ៊ូច​ ទូច​ ប្រធានមន្ទីរធម្មការនិងសាសនាខេត្តកោះកុង​ ដឹកនាំមន្ត្រីក្រោមឱវាទ​ ចូលរួមក្នុងពិធីផ្សព្វផ្សាយខ្លឹមសារអំពីគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព» តាមរយៈZOOM Meeting

លោក​ អ៊ូច​ ទូច​ ប្រធានមន្ទីរធម្មការនិងសាសនាខេត្តកោះកុង​ ដឹកនាំមន្ត្រីក្រោមឱវាទ​ ចូលរួមក្នុងពិធីផ្សព្វផ្សាយខ្លឹមសារអំពីគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព» តាមរយៈZOOM Meeting ដោយមានការអញ្ជើញចូលរួមជាអធិបតីរបស់ឯកឧត្តម អ៊ួច ភា រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នៅទីស្តីការក្រសួងធម្មការនិងសាសនា​ និងឯកឧត្តម លន់ មុនីរតនា រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនា

ក្នុងពិធីនេះក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រី នៅទីស្ដីការក្រសួងផ្ទាល់ និងប្រជុំតាមប្រព័ន្ធ(Zoom) សរុបចំនួនប្រមាណ ៣៥៦រូប៕
…………………
ថ្ងៃពុធ ១២រោច ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៦

អត្ថបទផ្សេងទៀត

  • ហេង គីមឆន/
    17/06/2026

    រដ្ឋបាលខេត្តកោះកុង សូមថ្លែងអំណរគុណ ចំពោះ សាខាក្រុមហ៊ុនក្នុងស្រុក ធនាគារ អេស៊ីលីដា ភីអិលស៊ី (ខេត្តកោះកុង) ដែលបានជួយឧបត្ថម្ភថវិកា ចំនួន ២០០ ០០០រៀល ដល់យុវជនក្រុមភ្លេងកាយរិទ្ធខេត្តកោះកុង ចូលរួមប្រកួត នៅថ្នាក់ជាតិលើកទី៣

  • ហេង គីមឆន/
    17/06/2026

    លោក ហាក់ ឡេង អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញចូលរួម ក្នុងកិច្ចប្រជុំវេចខ្ចប់វត្ថុតាងសារធាតុញៀនដើម្បីត្រៀមដុតបំផ្លាញចោល នៅក្នុងថ្ងៃប្រារព្ធទិវាអន្តរ ជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន នាថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៦

  • ហេង គីមឆន/
    17/06/2026

    លោក អ៊ុក សុតា នាយករងរដ្ឋបាល សាលាខេត្តកោះកុង បានអញ្ជើញស្តាប់របាយការណ៍ ស្តីពីលទ្ធផលការចុះត្រួតពិនិត្យ លើការអនុវត្តគម្រោងអភិវឌ្ឍន៍បញ្ចប់ ឆ្នាំ២០២៥ និងវឌ្ឍនភាពនៃការអនុវត្តគម្រោងអភិវឌ្ឍន៍ ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តកោះកុង

  • ហេង គីមឆន/
    17/06/2026

    នៅ​ស្នងការនគរបាលខេត្តកោះកុង មានកម្មវិធីអធិការកិច្ច​ របស់មហាអយ្យការអមសាលាឧទ្ធរណ៍ព្រះសីហនុ លេី​អង្គភាព​មន្ត្រី​នគរបាល​យុត្តិធម៌​ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កោះកុង​ ក្រោមអធិបតីភាព ឯកឧត្តម សរ យសថាវរៈ អគ្គព្រះរាជអាជ្ញា មហាអយ្យការអមសាលាឧទ្ធរណ៍ព្រះសីហនុ

  • ហេង គីមឆន/
    17/06/2026

    លោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញចូលរួម ក្នុងកិច្ចប្រជុំវិសាមញ្ញរបស់គណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ

  • ហេង គីមឆន/
    17/06/2026

    សូមអបអរសាទរ និងគោរពជូនពរ លោកជំទាវ ឈី វ៉ា ក្នុងឱកាសដែលលោកជំទាវ ត្រូវបាន ឯកឧត្តម ហ៊ុន ម៉ានី ប្រធានគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាលសហភាពសហព័ន្ធយុវជនកម្ពុជា សម្រេចទទួលស្គាល់ ជាប្រធានគណៈកម្មាធិការសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកោះកុង