លោក ម៉ឹង សុភា មេឃុំជីផាត និងសមាជិកក្រុមប្រឹក្សាឃុំ បានប្រជុំជាមួយលោកប្រធានមន្ទីរទទួលបន្ទុកទឹកស្អាត និងអនាម័យ និងលោកប្រធានការិយាល័យ ផ្គត់ផ្គង់ទឹកជនបទ ចូលរួមក្នុងការចុះសិក្សា អំពីស្ថានភាពប្រព័ន្ធចែកចាយទឹកតាមបណ្តាញ បំពង់ខ្នាតតូចសហគមន៍ ទឹកកខ្វក់ និងស្ថានភាពអនាម័យ (WASH) និងជួយសម្របសម្រួល អញ្ជើញភាគីពាក់ព័ន្ធ មានមេភូមិជីផាត មណ្ឌលសុខភាពជីផាត សាលាបឋមសិក្សាជីផាត និងវិទ្យាល័យជីផាត។ នាក់ចូលរួមសរុប ១៩ នាក់ ស្រី៤នាក់
ថ្ងៃពុធ១២រោច ខែំិសាខ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៣ ខែឧសភាឆ្នាំ២០២៦




