/ / /

សហគមន៍អេកូទេសចរណ៍ជីផាត ស្ថិតក្នុងភូមិជីផាត ឃុំជីផាត ស្រុកថ្មបាំង ខេត្តកោះកុង

សហគមន៍អេកូទេសចរណ៍ជីផាត
សហគមន៍អេកូទេសចរណ៍ជីផាតស្ថិតក្នុងភូមិជីផាត ឃុំជីផាត ស្រុកថ្មបាំង ខេត្តកោះកុង មានចម្ងាយ ១២៦ គីឡូម៉ែត្រ ពីក្រុងខេមរភូមិន្ទ ភ្ញៀវទេសចរជាតិអន្តរជាតិអាចធ្វើដំណើរទៅកាន់តំបន់នោះតាមផ្លូវ ជាតិលេខ៤៨ ត្រង់ចំណុចផ្លូវបំបែកហួសស្ពានអណ្តូងទឹកប្រហែល ៥ គីឡូម៉ែត្រ រួចបន្តដំណើរតាមផ្លូវគ្រួសក្រហម រហូតដល់ភូមិ ជីផាតតែម្តង។ សហគមន៍អេកូទេសចរណ៍ជីផាតបច្ចុប្បន្នកំពុង ត្រូវបានចាត់ទុកជាតំបន់ទេសចរណ៍មួយដ៏សំខាន់ និងទាក់ទាញបំផុតសម្រាប់ភ្ញៀវមកធ្វើទេសចរណ៍បែបផ្សងព្រេង សិក្សាស្រាវជ្រាវពីបូរាណវិទ្យា ប្រពៃណី វប្បធម៌ អរិយធម៌ និងធម្មជាតិនៃសត្វព្រៃជាដើម។ សហគមន៍ នេះត្រូវបានរាជរដ្ឋាភិបាលចាត់ទុកជាសហគមន៍គំរូ ហើយបានទទួលនូវជ័យលាភីពានរង្វាន់សម្តេចតេជោ សម្រាប់ធុរកិច្ចបៃតង ក្នុងវិស័យទេសចរណ៍និងជ័យលាភីផ្ទះស្នាក់កម្ពុជា។ សក្តានុពលទេសចរណ៍សំខាន់ៗក្នុង តំបន់នេះមាន៖
១-តំបន់ពាង៧០ឬភ្នំពើង និងម្ឈូសបូរាណ
២- តំបន់ពាងបូរាណនិងម្ឈូសបូរាណភ្នំពេល
៣- តំបន់ពាងបូរាណអូរកី
៤- តំបន់ពាមតាខាត់
៥- អូរស្ពាត
៦- ភ្នំត្រង៉ោល
៧- ឆាយអូសគូទ
៨- វាលប្រាក់
៩- ឆាយទឹកវេទ
១០- ស្ទឹងព្រ័ត
១១- ថ្មអណ្តែត
១២- ដំណាក់ខូស
១៣- អូរពាមក្រវ៉ាញ

អត្ថបទផ្សេងទៀត

  • ហេង គីមឆន/
    01/07/2026

    ឯកឧត្តម សក់ សេដ្ឋា ទេសរដ្ឋមន្រ្តីទទួលបេសកកម្មពិសេស និងជាប្រធានលេខាធិការដ្ឋានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតី ក្នុងពិធីបិទវគ្គបណ្ដុះបណ្ដាល ស្តីពីកិច្ចការលេខាធិការដ្ឋានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ខេត្តកោះកុង

  • រដ្ឋបាលស្រុកថ្មបាំង/
    01/07/2026

    លោក ហេង រតនា នាយករដ្ឋបាលស្រុកថ្មបាំង អញ្ជើញចូលរួមវគ្គបណ្ដុះបណ្ដាលស្តីពីកិច្ចការលេខាធិការដ្ឋានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន

  • រដ្ឋបាលស្រុកថ្មបាំង/
    01/07/2026

    លោក ផល សុផាន់ណា អភិបាលស្តីទីស្រុកថ្មបាំង អញ្ជើញចូលរួមកិច្ចប្រជុំស្តីពីការផ្សព្វផ្សាយការដាក់ឱ្យអនុវត្តយន្តការផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ

  • រដ្ឋបាលក្រុងខេមរភូមិន្ទ/
    01/07/2026

    លោក ទួន ភារម្យ អភិបាលរង នៃគណៈអភិបាលក្រុងខេមរភូមិន្ទ បានអញ្ជើញ ចូលរួមវគ្គបណ្តុះបណ្តាលដល់ជនបង្គោលយេនឌ័រក្នុងវិស័យទេសចរណ៍ ស្តីពី“ភាពជាអ្នកដឹកនាំ និងការពង្រឹងភាពអង់អាច”

  • ហេង គីមឆន/
    01/07/2026

    លោកស្រី អ៉ី នារីនេត អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង និងជាប្រធានសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ តំណាងលោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្តកោះកុង អមដំណើរដោយសមាជិកសមាគមនារីខេត្ត បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកនូវថវិកា និងសម្ភារមួយចំនួន ចែកជូនដល់ស្ត្រីមេម៉ាយដែលមានជីវភាពទីទាល់ក្រ ដែលទើបនឹងសម្រាលបានកូនភ្លោះ ស្ថិតនៅភូមិនាងកុក ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា

  • រដ្ឋបាលក្រុងខេមរភូមិន្ទ/
    01/07/2026

    លោក សុប ប៉ាស្សារី អភិបាលរង នៃគណៈអភិបាលក្រុងខេមរភូមិន្ទ លោក សាក់ រ៉ាវី នាយករងរដ្ឋបាលសាលាក្រុង និងលោកស្រី ស៊ឹម ចាន់លីណា ប្រធានការិយាល័យរដ្ឋបាល និងហិរញ្ញវត្ថុក្រុង បានអញ្ជើញចូលរួមវគ្គបណ្តុះបណ្តាល ស្តីពី«កិច្ចការលេខាធិការដ្ឋានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន»