លោក សុខ ភិរម្យ អភិបាល នៃគណៈអភិបាលស្រុក បានដឹកនាំកិច្ចប្រជុំគណ: អភិបាលស្រុកមណ្ឌលសីមា ប្រចាំខែមេសា ឆ្នាំ២០២៦ និងពិនិត្យសេចក្ដីព្រាងឯកសារប្រជុំសាមញ្ញលើកទី២៣ អាណត្តិទី៤ របស់ក្រុមប្រឹក្សាស្រុក ដោយមានរបៀបវារៈរួមមាន៖
១.ពិនិត្យ សេចក្ដីព្រាងរបៀបវារ: កិច្ចប្រជុំសាមញ្ញលើកទី២៣ របស់ក្រុមប្រឹក្សាស្រុកមណ្ឌលសីមា
២.ពិនិត្យ សេចក្ដីព្រាងកំណត់ហេតុកិច្ចប្រជុំសាមញ្ញលើកទី២២ អាណត្តិទី៤ របស់ក្រុមប្រឹក្សាស្រុកមណ្ឌលសីមា
៣.ពិនិត្យ សេចក្ដីព្រាងរបាយការណ៍បូកសរុបលទ្ធផលការងាររបស់រដ្ឋបាលស្រុកប្រចាំ ខែមេសា ឆ្នាំ២០២៦
៤.ពិនិត្យ សេចក្ដីព្រាង លើបញ្ជីគម្រោងវិនិយោគជាអាទិភាព ដែលប្រើប្រាស់ថវិកាស្រុកមណ្ឌលសីមា រយៈពេលបីឆ្នាំ (២០២៧-២០២៩)
៥.ពិនិត្យ សេចក្ដីព្រាងតារាងបែងចែកប្រាក់រង្វាន់លើកទឹកចិត្ត ដល់មន្រ្តីរាជការ បុគ្គលិក ប្រចាំខែមេសា ឆ្នាំ២០២៦
៦.បញ្ហាផ្សេងៗ ។
នៅសាលប្រជុំសាលាស្រុកមណ្ឌលសីមា
ថ្ងៃព្រហស្បតិ៍ ៧កើត ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៩
ត្រូវនឹងថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៦
វេលាម៉ោង៨:០០នាទីរសៀល























