កិច្ចប្រជុំបូកសរុបលទ្ធផលអនុវត្តសកម្មភាពការងារត្រីមាសទី១ ឆ្នាំ២០២៦ និងលើកទិសដៅភារកិច្ចបន្ត របស់គណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តកោះកុង
សាខា កក្រក ខេត្តកោះកុង៖ នៅទីស្នាក់ការសាខារសៀលថ្ងៃពុធ ទី២២ ខែមេសា ឆ្នាំ២០២៦ លោកជំទាវ ឈី វ៉ា ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តកោះកុង បានដឹកនាំគណៈកម្មាធិការសាខា ក្រុមប្រតិបត្តិសាខា បើកកិច្ចប្រជុំបូកសរុបលទ្ធផលអនុវត្តសកម្មភាពការងារត្រីមាសទី១ ឆ្នាំ២០២៦ និងលើកទិសដៅភារកិច្ចបន្ត៕















