/ / /

រដ្ឋបាលឃុំភ្ញីមាស បានចូលរួមពិធីបុណ្យសពឈ្មោះ លួយ ចាំឡង ភេទប្រុស អាយុ៦៤ឆ្នាំ មូលហេតុ ស្លាប់ដោយសារជំងឺរលាកពោះវៀន

រដ្ឋបាលឃុំភ្ញីមាស

…………………………………………
លោក ឡុញ សុផល មេឃុំភ្ញីមាស បានដឹកនាំក្រុមការងារឃុំ រួមមាន នាយរងប៉ុស្តិ៍ មេភូមិភ្ញីមាស និងអនុភូមិតានី ចូលរួមពិធីបុណ្យសពឈ្មោះ លួយ ចាំឡង ភេទប្រុស អាយុ៦៤ឆ្នាំ មូលហេតុ ស្លាប់ដោយសារជំងឺរលាកពោះវៀន ក្នុងនោះ លោកមេឃុំ បាននាំយកអង្ករ៥០គីឡូក្រាម ទឹកបរិសុទ្ធ២០យួរ ទឹកក្រូចដបធំ គ្រឿងបរិភោគមួយចំនួន និងថវិកា ៣១០,០០០ រៀល
(ជាថវិការបស់ លោកមេឃុំ នាយរងប៉ុស្ដិ៍ មេភូមិ អនុភូមិ និងរដ្ឋបាលឃុំ)
ស្ថិតនៅភូមិភ្ញីមាស ឃុំភ្ញីមាស ស្រុកគិរីសាគរ ខេត្តកោះកុង។
………………………………….
ថ្ងៃចន្ទ ៤កើត ខែចេត្រ ឆ្នាំម្សាញ់ សប្ដស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៦
April 6 2026

អត្ថបទផ្សេងទៀត

  • ហេង គីមឆន/
    06/04/2026

    លោក ឈេង សុវណ្ណដា អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង និងជាអនុគណៈកម្មការស្តង់ផលិតផលក្នុងស្រុក ស្តង់លក់ម្ហូបអាហារខ្មែរ និងវត្តអនុស្សាវរីយ៍ បានអញ្ជើញដឹកនាំកិច្ចប្រជុំអនុគណៈកម្មការស្តង់ផលិតផលក្នុងស្រុក ស្តង់លក់ម្ហូបអាហារខ្មែរ និងវត្តអនុស្សាវរីយ៍ ដើម្បីត្រៀមអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ

  • រដ្ឋបាលស្រុកគិរីសាគរ/
    06/04/2026

    រដ្ឋបាលឃុំកោះស្ដេច បានចុះសួរសុខទុក្ខស្រ្ដីដែលទេីបសម្រាលកូនរួច

  • រដ្ឋបាលស្រុកស្រែអំបិល/
    06/04/2026

    លោក ម៉ាស់ សុជា ប្រធានក្រុមប្រឹក្សាស្រុកស្រែអំបិល បានអញ្ជើញចូលរួមពិធីសំណេះសំណាលជាមួយប្រជាការពារភូមិ និងប្រគល់ជូនគ្រឿងឧបភោគ បរិភោគ មួយចំនួន ជូនប្រជាការពារភូមិ ក្នុងឃុំជីខលើ

  • ហេង គីមឆន/
    06/04/2026

    លោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញដឹកនាំ កិច្ចប្រជុំការងារគ្រប់គ្រងសំរាម នៅតាមដងផ្លូវសាធារណៈ ក្នុងខេត្តកោះកុង

  • មន្ទីរកិច្ចការនារី/
    06/04/2026

    លោកស្រី នង ម៉ារី អនុប្រធានមន្ទីរ និងមន្ត្រី ០៣រូប បានចូលរួមសិក្ខាសាលាស្តីពីរចនាសម្ព័ន្ធថវិកាកម្មវិធីថ្មី និងអង្គភាពថវិការបស់ក្រសួងកិច្ចការនារី ក្រោមអធិបតីភាព លោកជំទាវ គឹម ស៊ីផាត់ រដ្ឋលេខាធិការប្រចាំការ ក្រសួងកិច្ចការនារី តាមរយៈប្រព័ន្ធអនឡាញ(Zoom) ។

  • មន្ទីរកិច្ចការនារី/
    06/04/2026

    លោកស្រី សុខ សុធាវី ប្រធានមន្ទីរកិច្ចការនារីខេត្តកោះកុង និងមន្ត្រី ០១រូប បានចូលរួមសិក្ខាសាលាស្តីពីរចនាសម្ព័ន្ធថវិកាកម្មវិធីថ្មី និងអង្គភាពថវិការបស់ក្រសួងកិច្ចការនារី ក្រោមអធិបតីភាព លោកជំទាវ គឹម ស៊ីផាត់ រដ្ឋលេខាធិការប្រចាំការ ក្រសួងកិច្ចការនារី ដែលប្រព្រឹត្តទៅនៅទីរួមខេត្តសៀមរាប ។