/ / /

លោកឧត្តមអគ្គានុរក្សថ្នាក់លេខ២ ចាន់​ ចំណាន​ ប្រធានពន្ធនាគារខេត្តកោះកុង បានអញ្ជើញដឹកនាំរៀបចំកិច្ចប្រជុំ ប្រចាំខែមេសា ឆ្នាំ២០២៦​ និង​ផ្សព្វផ្សាយអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអគ្គនាយក

លោកឧត្តមអគ្គានុរក្សថ្នាក់លេខ២ ចាន់​ ចំណាន​ ប្រធានពន្ធនាគារខេត្តកោះកុង បានអញ្ជើញដឹកនាំរៀបចំកិច្ចប្រជុំ ប្រចាំខែមេសា ឆ្នាំ២០២៦​ និង​ផ្សព្វផ្សាយអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអគ្គនាយក ដូចខាងក្រោម :
-ផ្សព្វផ្សាយស្មារតីប្រជុំរបស់អគ្គនាយកដ្ឋានពន្ធនាគារ កាលពីថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៦
-ពង្រឹងកិច្ចការពារសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ពន្ធនាគារ ឱ្យបានល្អប្រសើរ
-បង្កើនការយកចិត្តទុកដាក់ត្រួតពិនិត្យឆែកឆេរ និងរកសម្ភារៈហាមឃាត់ដែលផ្ទុយពីបទបញ្ជាផ្ទៃក្នុងពន្ធនាគារ
-ដោះស្រាយបញ្ហាប្រឈម សំណូមពរ
-ថ្នាក់ដឹកនាំ និងមន្ត្រីទាំងអស់ត្រូវមានក្រមសីលធម៌ល្អ គោរពវិន័យ បទបញ្ជាផ្ទៃក្នុង មានឆន្ទៈខ្ពស់ក្នុងការងារ និងសាមគ្គីភាពផ្ទៃក្នុង។
ថ្ងៃព្រហស្បតិ៍ ១៥កើត ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២ ខែមេសា ឆ្នាំ២០២៦
ប្រភព​ :​ ពន្ធនាគារ​ខេត្ត​កោះកុង​

អត្ថបទផ្សេងទៀត

  • ហេង គីមឆន/
    02/04/2026

    លោក​ ឡៅ​ ប៊ុន​ខេង​ អភិបាល​រង​ នៃគណៈអភិបាលខេត្ត​ តំណាង​លោក​ជំទាវ​ ឈី​ វ៉ា​ អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជេីញចូលរួម​ជាគណៈអធិបតី​ និង​ផ្ដល់​សុន្ទរកថា​ស្វាគមន៍​ ឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកកម្មពិសេស អនុប្រធានទី១ អាជ្ញាធរមីន និង ឯកឧត្តម Vanlalv awna Bawitlung ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំព្រះរាជាណាចក្រកម្ពុជា ក្នុង​ពិធី​អបអរ​សាទរ​ការ​ប្រកាស​ឃុំ​ត្រពាំង​រូង​ ស្រុកកោះកុង​ ខេត្ត​កោះ​កុង​ ជាឃុំអស់មីន​

  • រដ្ឋបាលស្រុកមណ្ឌលសីមា/
    02/04/2026

    លោក សុខ ភិរម្យ អភិបាល នៃគណៈអភិបាលស្រុក និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកមណ្ឌលសីមា បានអញ្ជើញចុះពិនិត្យគោលដៅប្រចាំការរបស់គណៈបញ្ជាការឯក ភាពស្រុក នៅចំណុចគល់ស្ពានកោះប៉ោត្រើយខាងលិច បន្ទាប់ មកបានដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក និងរដ្ឋបាលឃុំប៉ាក់ខ្លង ចុះពិនិត្យ និងរៀបចំសណ្ដាប់ធ្នាប់ ជូនបង ប្អូន អាជីវករលក់ដូរ នៅចំណុចមុខវត្តសមុទ្ធារាម (វត្តប៉ាក់ខ្លង) ឆ្នេរប៉ាក់ខ្លង ឃុំប៉ាក់ខ្លង

  • រដ្ឋបាលស្រុកមណ្ឌលសីមា/
    02/04/2026

    លោក សុខ ភិរម្យ អភិបាល នៃគណៈអភិបាលស្រុកមណ្ឌលសីមា បានអញ្ជើញចូលរួមពិធីអប់អរសាទរការប្រកាសឃុំត្រពាំងរូង ជាឃុំអស់មីន ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកកម្មពិសេស អនុប្រធានទី១ អាជ្ញាធរមីន និង ឯកឧត្តម Vanlalv awna Bawitlung ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំព្រះរាជាណាចក្រកម្ពុជា នៅក្នុងបរិវេណសាលាឃុំត្រពាំងរូង ស្រុកកោះកុង ខេត្តកោះកុងថ្ងៃ

  • រដ្ឋបាលស្រុកមណ្ឌលសីមា/
    02/04/2026

    លោក ហាក់ ស៊ីម អភិបាលស្ដីទី ស្រុកមណ្ឌលសីមា បានដឹកនាំ កិច្ចប្រជុំផ្សព្វផ្សាយរំលឹកបន្ថែម ស្តីពីរបៀបប្រើប្រាស់កម្មវិធីព័ត៌មានវិទ្យា សម្រាប់គ្រប់គ្រង និងផ្តល់សេវានៅការិយាល័យច្រកចេញចូលតែមួយក្រុង ស្រុក ខណ្ឌ

  • ហេង គីមឆន/
    02/04/2026

    លោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញចូលរួម ក្នុងកិច្ចប្រជុំ ស្តីពីការពង្រឹងវិន័យ ដើម្បីលើកកម្ពស់ប្រសិទ្ធភាពការងារមន្ត្រីរាជការក្រសួងមហាផ្ទៃ

  • ហេង គីមឆន/
    02/04/2026

    ប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា សូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំជាមួយក្រុមគ្រួសារសព លោក ហៃ ហេន សមាជិកសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ខេត្តកោះកុង