លោក ហាក់ ស៊ីម អភិបាលស្ដីទី ស្រុកមណ្ឌលសីមា បានដឹកនាំ កិច្ចប្រជុំផ្សព្វផ្សាយរំលឹកបន្ថែម ស្តីពីរបៀបប្រើប្រាស់កម្មវិធីព័ត៌មានវិទ្យា សម្រាប់គ្រប់គ្រង និងផ្តល់សេវានៅការិយាល័យច្រកចេញចូលតែមួយក្រុង ស្រុក ខណ្ឌ សមាសភាពចូលរួមមាន លោកប្រធាន អនុប្រធានការិយាល័យច្រកចេញចូលតែមួយ លោក លោកស្រីតំណាងការិយាល័យជំនាញទទួលបន្ទុកជាមន្ត្រីផ្នែកជួរក្រោយនៃការិយាល័យច្រកចេញចូលតែមួយមានចំនួន ១១នាក់ ស្រី០៤នាក់ ។
នៅសាលប្រជុំសាលាស្រុកមណ្ឌលសីមា
ថ្ងៃព្រហស្បតិ៍ ១៥កើត ខែចេត្រ ឆ្នាំ ម្សាញ់ សប្តស័ក ព.ស. ២៥៦៩
ត្រូវនឹងថ្ងៃទី២ ខែមេសា ឆ្នាំ២០២៦
វេលាម៉ោង៩:០០នាទីព្រឹក











