ថ្ងៃអាទិត្យ ៩រោច ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី១១ ខែតុលា ឆ្នាំ២០២០ វេលាម៉ោង ០៨:០០ នាទីព្រឹក លោក ប៉ែន ប៊ុនឈួយ អភិបាលស្តីទី និងលោកស្រី រិន្ទ សោភាភ័ក្រ្ត អភិបាលរងស្រុក បានទទួលស្វាគមន៍គណៈប្រតិភូគណ: កម្មាធិការជាតិរៀបចំការ បោះឆ្នោត និងលេខាធិការរៀបចំការ បោះឆ្នោតខេត្តកោះកុង ចុះជួបថ្នាក់ដឹកនាំស្រុក និងក្រុមប្រឹក្សាឃុំ ដើម្បីពិភាក្សាដកស្រង់បទពិសោធន៍ និងបញ្ហាប្រឈមនានា ក្នុងកំឡុងពេលពិនិត្យបញ្ជីឈ្មោះនិងចុះឈ្មោះបោះឆ្នោតឆ្នាំ ២០២០ នៅស្រុកមណ្ឌលសីមា ខេត្តកោះកុង ។
នៅសាលប្រជុំសាលាស្រុកមណ្ឌលសីមា ។