លោក ទីណា រ៉ាដេត អភិបាលរងស្រុក តំណាង លោក ជា ច័ន្ទកញ្ញា អភិបាល នៃគណៈអភិបាលស្រុកស្រែអំបិល បានអញ្ជើញស្វាគមន៍ ឯកឧត្តម តូច ពលពន្លក ទីប្រឹក្សាក្រសួងមហាផ្ទៃ ក្នុងកិច្ចប្រជុំ ស្តីពីការកែសម្រួលសៀវភៅកិច្ចការរដ្ឋបាលឃុំ សង្កាត់ ដោយមានការអញ្ជើញចូលរួមពី លោកនាយក នាយករងរដ្ឋបាលសាលាស្រុក លោក លោកស្រីប្រធានការិយាល័យអង្គភាពពាក់ព័ន្ធ ដែលប្រព្រឹត្តទៅនៅសាលាស្រុកស្រែអំបិល។
………………………….
ថ្ងៃអង្គារ ៦កើត ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៦





