/ / /

រដ្ឋបាលស្រុកស្រែអំបិល បានសហការ ជាមួយសមាគមក្រុមប្រឹក្សាថ្នាក់មូលដ្ឋាន ខេត្តកោះកុង រៀបចំវេទិកាពិគ្រោះយោបល់ថ្នាក់ឃុំ សង្កាត់ លើការផ្តល់សេវាអត្រានុកូលដ្ឋាន និងប្រកាសសាខាសមាគមក្រុង ស្រុកទាំង៧  របស់សមាគមក្រុមប្រឹក្សាថ្នាក់មូលដ្ឋាន ខេត្តកោះកុង

រដ្ឋបាលស្រុកស្រែអំបិល បានសហការ ជាមួយសមាគមក្រុមប្រឹក្សាថ្នាក់មូលដ្ឋាន ខេត្តកោះកុង រៀបចំវេទិកាពិគ្រោះយោបល់ថ្នាក់ឃុំ សង្កាត់ លើការផ្តល់សេវាអត្រានុកូលដ្ឋាន និងប្រកាសសាខាសមាគមក្រុង ស្រុកទាំង៧  របស់សមាគមក្រុមប្រឹក្សាថ្នាក់មូលដ្ឋាន ខេត្តកោះកុង ក្រោមអធិបតីភាព លោក ប្រាក់ វិចិត្រ ប្រធានសមាគមក្រុមប្រឹក្សាថ្នាក់មូលដ្ឋាន ខេត្តកោះកុង  លោក ម៉ាស់ សុជា ប្រធានក្រុមប្រឹក្សាស្រុក និងលោក ជា ច័ន្ទកញ្ញា អភិបាល នៃគណៈអភិបាលស្រុកស្រែអំបិល  ដោយមានការអញ្ជើញចូលរួមពី ប្រធានការិយាល័យពាក់ព័ន្ធថ្នាក់ខេត្ត លោក លោកស្រីសមាជិកក្រុមប្រឹក្សាស្រុក លោកប្រធានការិយាល័យពលរដ្ឋស្រុក  លោកអភិបាលរងស្រុក លោកនាយក នាយករងរដ្ឋបាលសាលាស្រុក ប្រធានអនុប្រធានការិយាល័យអង្គភាពពាក់ព័ន្ធ លោកប្រធានក្រុមប្រឹក្សាឃុំ លោក លោកស្រី សមាជិកក្រុមប្រឹក្សាឃុំ ស្មៀនឃុំ មេភូមិ អនុភូមិ និងសមាជិកភូមិគ្រប់ឃុំទាំង ៦នៃស្រុក ដែលប្រព្រឹត្តទៅនៅសាលប្រជុំសាលាស្រុកស្រែអំបិល។

អត្ថបទផ្សេងទៀត

  • ហេង គីមឆន/
    20/03/2026

    លោក គិត សុផា អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានដឹកនាំក្រុមការងារបច្ចេកទេសខេត្ត អាជ្ញាធរស្រុកបទុមសាគរ អាជ្ញាធរឃុំអណ្ដូងទឹក ជួបប្រជុំពិភាក្សា និងចុះពិនិត្យទីតាំងស្នើសូមតភ្ជាប់ប្រព័ន្ធលូបង្ហូរទឹករបស់ស្ថានីយ៍ប្រេងឥន្ធនៈ ភីស ភរត្រូលៀម សាយភូថង ចូលប្រព័ន្ធលូមេ សាធារណៈរបស់រដ្ឋ ស្ថិតនៅភូមិជីមាល ឃុំអណ្ដូងទឹក ស្រុកបទុមសាគរ ខេត្តកោះកុង

  • រដ្ឋបាលស្រុកស្រែអំបិល/
    20/03/2026

    លោក ហុង ប្រុស អភិបាលរងស្រុក  តំណាង លោក ជា ច័ន្ទកញ្ញា អភិបាល នៃគណៈអភិបាលស្រុកស្រែអំបិល បានដឹកនាំកិច្ចប្រជុំ ពិភាក្សាសម្របសម្រួលទំនាស់ដីធ្លី ០១កន្លែងស្ថិតនៅភូមិជ្រោយស្វាយខាងកើត ឃុំជ្រោយស្វាយ ស្រុកស្រែអំបិល ខេត្តកោះកុង

  • មន្ទីរកិច្ចការនារី/
    20/03/2026

    លោកស្រី សុខ សុធាវី ប្រធានមន្ទីរកិច្ចការនារីខេត្តកោះកុង និងលោកស្រី យិន សាវ៉ាត អនុប្រធានមន្ទីរ បានចូលរួម ក្នុងកិច្ចប្រជុំបូកសរុបលទ្ធការងារ ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្រ្តី ក្រោមអធិបតីភាព ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាអនុប្រធានកិត្តិយសទី២ នៃក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី នៅវិមានសន្តិភាព។

  • ហេង គីមឆន/
    20/03/2026

    លោក ឡុង ពុទ្ធី ប្រធានមន្ទីរមុខងារសាធារណៈខេត្តកោះកុង និងលោក លី វឌ្ឍនា អនុប្រធានមន្ទីរមុខងារសាធារណៈខេត្ត ទទួលបន្ទុកការិយាល័យ ត្រួតពិនិត្យរដ្ឋបាល និងបៀវត្ស បានដឹកនាំមន្ត្រីការិយាល័យជំនាញ នៃមន្ទីរមុខងារសាធារណៈខេត្ត ចុះត្រួតពិនិត្យលើការបង្វែរថវិកាចូលរដ្ឋវិញ នៅរដ្ឋបាលស្រុកស្រែអំបិល

  • ហេង គីមឆន/
    20/03/2026

    លោក អន សុធារិទ្ធ អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញដឹកនាំកិច្ចប្រជុំ ជាមួយមន្ទីរ អង្គភាពពាក់ព័ន្ធ ដើម្បីពិភាក្សាអំពីការជ្រើសរើសផលិតផលសក្កានុពល ខេត្តកោះកុង

  • ហេង គីមឆន/
    20/03/2026

    លោក ហេង គីមឆន នាយករងរដ្ឋបាលសាលាខេត្តកោះកុង បានដឹកនាំក្រុមបច្ចេកទេសខេត្ត ចុះត្រួតពិនិត្យដំណើរការសាងសង់ស្ពានឆ្លងព្រែក ១កន្លែង ប្រើប្រាស់មូលនិធិឃុំតាតៃក្រោម ឆ្នាំ២០២៥ ស្ថិតនៅភូមិកោះអណ្តែត ឃុំតាតៃក្រោម ស្រុកកោះកុង