/ / /

រដ្ឋបាលឃុំភ្ញីមាស ចុះសួរសុខទុក្ខ ប្រជាពលរដ្ឋ ចាស់ជរា ជនពិការភាព ដែលមានជីវភាពខ្វះខាត និងមានជំងឺប្រចាំកាយ ចំនួន១៤គ្រួសារ

រដ្ឋបាលឃុំភ្ញីមាស

…………………………………………….
លោក ឡុញ សុផល មេឃុំភ្ញីមាស បានដឹកនាំ សមាជិកក្រុមប្រឹក្សាឃុំ ស្មៀនឃុំ នាយប៉ុស្ដិ៍ និងមេភូមិភ្ញីមាស មេភូមិតានី និងភូមិកៀនក្រឡាញ់ ចុះសួរសុខទុក្ខ ប្រជាពលរដ្ឋ ចាស់ជរា ជនពិការភាព ដែលមានជីវភាពខ្វះខាតនិងមានជំងឺប្រចាំកាយ ចំនួន១៤គ្រួសារ

  • ភូមិភ្ញីមាសចំនួន៥គ្រួសារ
  • ភូមិតានីចំនួន៤គ្រួសារ
  • ភូមិកៀនក្រឡាញ់ចំនួន៥គ្រួសារ
    ក្នុងនោះ លោកមេឃុំបានសួរសុខទុក្ខនិងណែនាំចំពោះអត្តសញ្ញាណប័ណ្ណបងប្អូនបើហួសសុពលភាពត្រូវទៅដូរថ្មី នៅប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ បន្ទាប់មកលោកមេឃុំបានផ្ដល់ជូននៅគ្រឿងឧបភោគបរិភោគ អង្ករ និងថវិកា ក្នុង១គ្រួសារៗទទួលបានអង្ករ១០គីឡូក្រាម គ្រឿងឧបភោគបរិភោគ និងថវិកាចំនួន៥០,០០០រៀល (ជាថវិការបស់សប្បុរសជន និងរដ្ឋបាលឃុំ)។
    ………………………………… ថ្ងៃសុក្រ ១១រោច ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ២៥៦៩
    ត្រូវនឹងថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៦
    FEBRUARY 13,2026

អត្ថបទផ្សេងទៀត

  • រដ្ឋបាលស្រុកកោះកុង/
    25/08/2026

    ក្រុមប្រឹក្សាឃុំត្រពាំងរូងបានបើកកិច្ចប្រជុំសាមញ្ញប្រចាំខែសីហា ។

  • រដ្ឋបាលស្រុកកោះកុង/
    25/08/2026

    លោកស្រី វ៉ាត់ សុខា សមាជិកគណ:កម្មាធិការទទួលបន្ទុកកិច្ចការនារី និងកុមារឃុំត្រពាំងរូង បានអញ្ជើញចូលរួមប្រជុំប្រចាំខែសីហា របស់គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារ។

  • មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកោះកុង/
    25/08/2026

    ឯកឧត្ដមវេជ្ជបណ្ឌិត ទៅ ម៉ឹង ប្រធានមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តកោះកុង និងមន្ត្រីពាក់ព័ន្ធក្រោមឱវាទ ២រូប បានអញ្ជើញចូលរួម ទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ធ្វើនៅសាលមហោស្រពខេត្ត និងពិធីដុតបំផ្លាញគ្រឿងញៀន ដោយចាត់ក្រុមគ្រូពេទ្យសង្គ្រោះបឋម នៃមន្ទីរពេទ្យបង្អែកខេត្តកោះកុង ត្រៀមនៅក្នុងអំឡុងពេលដុតបំផ្លាញគ្រឿងញៀន ដើម្បីការពារក្នុងករណីមានបញ្ហាកើតឡើងជាយថាហេតុ ធ្វើនៅអាកាសយានដ្ឋានខេត្ត។

  • រដ្ឋបាលស្រុកស្រែអំបិល/
    25/08/2026

    លោក ម៉ាស់ សុជា ប្រធានក្រុមប្រឹក្សាស្រុក និងលោក ជា ច័ន្ទកញ្ញា  អភិបាល នៃគណៈអភិបាលស្រុកស្រែអំបិល បានអញ្ជើញចូលរួមក្នុងកម្មវិធីអបអរសាទរទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងពិធីដុតបំផ្លាញវត្ថុតាងគ្រឿងញៀននៅខេត្តកោះកុង ក្រោមអធិបតីភាពឯកឧត្ដម នាយឧត្ដមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន

  • ហេង គីមឆន/
    25/08/2026

    លោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញស្វាគមន៍ឯកឧត្តម​ នាយឧត្ដម​សេនីយ៍​ មាស​ វិរិទ្ធ​ អគ្គ​លេខាធិការ​ នៃ​អអគ្គលេខាធិការដ្ឋានជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀន ពិធីអបអរសាទរទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងពិធីដុតបំផ្លាញវត្ថុតាងគ្រឿងញៀន

  • មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកោះកុង/
    25/08/2026

    លោកវេជ្ជបណ្ឌិត ង៉ែត ចំរើន ប្រធានការិយាល័យបង្ការ និងគ្រប់គ្រងជំងឺ បានអញ្ជើញដឹកនាំកិច្ចប្រជុំពង្រឹងក្រុមការងារបច្ចេកទេសសុខាភិបាលខេត្តកោះកុង ជាមួយអង្គការដៃគូ ប្រចាំខែសីហា ឆ្នាំ២០២៦ ធ្វើនៅសាលប្រជុំមន្ទីរសុខាភិបាល និងតាមនិងប្រព័ន្ធនិម្មិត (zoom)។