/ / /

ឯកឧត្ដមវេជ្ជបណ្ឌិត ទៅ ម៉ឹង ប្រធានមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តកោះកុង និងមន្ត្រីពាក់ព័ន្ធក្រោមឱវាទ ២រូប បានអញ្ជើញចូលរួម ទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ធ្វើនៅសាលមហោស្រពខេត្ត និងពិធីដុតបំផ្លាញគ្រឿងញៀន ដោយចាត់ក្រុមគ្រូពេទ្យសង្គ្រោះបឋម នៃមន្ទីរពេទ្យបង្អែកខេត្តកោះកុង ត្រៀមនៅក្នុងអំឡុងពេលដុតបំផ្លាញគ្រឿងញៀន ដើម្បីការពារក្នុងករណីមានបញ្ហាកើតឡើងជាយថាហេតុ ធ្វើនៅអាកាសយានដ្ឋានខេត្ត។

ឯកឧត្ដមវេជ្ជបណ្ឌិត ទៅ ម៉ឹង ប្រធានមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តកោះកុង និងមន្ត្រីពាក់ព័ន្ធក្រោមឱវាទ ២រូប បានអញ្ជើញចូលរួម ទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ធ្វើនៅសាលមហោស្រពខេត្ត និងពិធីដុតបំផ្លាញគ្រឿងញៀន ដោយចាត់ក្រុមគ្រូពេទ្យសង្គ្រោះបឋម នៃមន្ទីរពេទ្យបង្អែកខេត្តកោះកុង ត្រៀមនៅក្នុងអំឡុងពេលដុតបំផ្លាញគ្រឿងញៀន ដើម្បីការពារក្នុងករណីមានបញ្ហាកើតឡើងជាយថាហេតុ ធ្វើនៅអាកាសយានដ្ឋានខេត្ត។

ទិវានេះប្រព្រឹត្តទៅក្រោម អធិបតីភាព ឯកឧត្តម​ នាយឧត្ដម​សេនីយ៍​ មាស​ វិរិទ្ធ​ អគ្គ​លេខាធិការ​ នៃ​អគ្គលេខាធិការដ្ឋានជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀន ឯកឧត្ដម ថុង ណារុង ប្រធានក្រុមប្រឹក្សាខេត្តកោះកុង និងលោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្តកោះកុង។

រៀបចំដោយ៖ គណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្តកោះកុង

ព្រឹកថ្ងៃអង្គារ ១២កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៦

August 25, 2026

អត្ថបទផ្សេងទៀត

  • រដ្ឋបាលស្រុកស្រែអំបិល/
    25/08/2026

    លោក ម៉ាស់ សុជា ប្រធានក្រុមប្រឹក្សាស្រុក និងលោក ជា ច័ន្ទកញ្ញា  អភិបាល នៃគណៈអភិបាលស្រុកស្រែអំបិល បានអញ្ជើញចូលរួមក្នុងកម្មវិធីអបអរសាទរទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងពិធីដុតបំផ្លាញវត្ថុតាងគ្រឿងញៀននៅខេត្តកោះកុង ក្រោមអធិបតីភាពឯកឧត្ដម នាយឧត្ដមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន

  • ហេង គីមឆន/
    25/08/2026

    លោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញស្វាគមន៍ឯកឧត្តម​ នាយឧត្ដម​សេនីយ៍​ មាស​ វិរិទ្ធ​ អគ្គ​លេខាធិការ​ នៃ​អអគ្គលេខាធិការដ្ឋានជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀន ពិធីអបអរសាទរទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងពិធីដុតបំផ្លាញវត្ថុតាងគ្រឿងញៀន

  • មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកោះកុង/
    25/08/2026

    លោកវេជ្ជបណ្ឌិត ង៉ែត ចំរើន ប្រធានការិយាល័យបង្ការ និងគ្រប់គ្រងជំងឺ បានអញ្ជើញដឹកនាំកិច្ចប្រជុំពង្រឹងក្រុមការងារបច្ចេកទេសសុខាភិបាលខេត្តកោះកុង ជាមួយអង្គការដៃគូ ប្រចាំខែសីហា ឆ្នាំ២០២៦ ធ្វើនៅសាលប្រជុំមន្ទីរសុខាភិបាល និងតាមនិងប្រព័ន្ធនិម្មិត (zoom)។

  • រដ្ឋបាលក្រុងខេមរភូមិន្ទ/
    25/08/2026

    លោក លឹម ឌី ចៅសង្កាត់ដងទង់ បានផ្ដល់អំណោយជូនគ្រួសារក្រីក្រ ចំនួន ០២គ្រួសារ ដែលមានទីលំនៅ ភូមិ២ និងភូមិ៤ សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។

  • រដ្ឋបាលស្រុកគិរីសាគរ/
    25/08/2026

    លោកស្រី សុខ វណ្ណដេត ប្រធានក្រុមប្រឹក្សាស្រុក លោក ចេង មុនីរិទ្ធ អភិបាល នៃគណៈអភិបាលស្រុកគិរីសាគរ បានអញ្ជើញចូលរួមក្នុងកម្មវិធីអបអរសាទរទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងពិធីដុតបំផ្លាញវត្ថុតាងគ្រឿងញៀននៅខេត្តកោះកុង

  • រដ្ឋបាលស្រុកគិរីសាគរ/
    25/08/2026

    លោកស្រី ផល សុជាតិ សមាជិកក្រុមប្រឹក្សាស្រុកគិរីសាគរ និងជាប្រធានគណៈកម្មាធិការពិគ្រោះយោបល់ស្រ្ដី និងកុមារ(គ.ក.ស.ក) បានចូលរួមកិច្ចប្រជុំគណៈកម្មាធិការទទួលបន្ទុកកិច្ចការ នារី និងកុមារ (គ.ក.ន.ក) ឃុំកោះស្ដេច លេីកទី៤៩