នៅសាលប្រជុំបញ្ជាការដ្ឋាន លោកវរសេនីយ៍ឯក មាស សុន មេបញ្ជាការរងជានាយសេនាធិការ បានដឹកនាំប្រជុំការងារសប្ដាហ៍ទី៤ ខែមករា ឆ្នាំ២០២៦ ទិសដៅការងារសប្ដាហ៍បន្ត។
សមាសភាពមាន នាយសេនាធិការរង ប្រធានមន្ទីរ (មេបញ្ជាការមូលដ្ឋានក្រុង ស្រុក ប្រធានស្នាក់ការសន្តិសុខ បន្តផ្ទាល់តាមប្រព័ន្ធzoom) មេបញ្ជាការកងអនុសេនាធំចល័ត និងនាយការិយាល័យពាក់ព័ន្ធ។
ថ្ងៃចន្ទ ៨កើត ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៦






