៣០/០៩/២០២០(វេលាម៉ោង០៨:៣០នាទីព្រឹក)
....................................
លោក ក្រូច បូរីសីហា អភិបាលរង នៃគណ:អភិបាលស្រុកបូទុមសាគរ បានដឹកនាំកិច្ចប្រជុំសម្របសម្រួលទំនាស់ដីធ្លី រវាងឈ្មោះ សយ ព្រីង (ដើមបណ្តឹង)និងឈ្មោះ សុខ ចន្ធី (ចុងបណ្តឹង) ស្ថិតនៅភូមិសុវណ្ណាបៃតង ឃុំកណ្តោល ស្រុកបូទុមសាគរ ។
ក្រោយពីប្រជុំសម្របសម្រួល និងពិភាក្សាគ្នារួចមក ឃើញថាភាគីទាំងពីរ មិនឯកភាពគ្នាទេ ក្រុមការងារទុកពេលអោយភាគីទាំងពីរគិត និងពីគ្រោះយោបល់គ្នាបន្ត និងរៀបចំសម្របសម្រួលម្តងទៀតនៅពេលក្រោយ។
ប្រភព:រដ្ឋបាលស្រុកបូទុមសាគរ
..................................
ថ្ងៃពុធ ១៣ កើត ខែអស្សុជ ឆ្នាំជូត
ទោស័ក ពុទ្ធសករាជ ២៥៦៤
ត្រូវនឹងថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០
September 30, 2020