រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

រដ្ឋបាលស្រុកគិរីសាគរបានរៀបចំកិច្ចប្រជុំសាមញ្ញលេីកទី១៦​ ឆ្នាំទី២​ អាណត្តិទី៣​ របស់ក្រុមប្រឹក្សាស្រុក​

រដ្ឋបាលស្រុកគិរីសាគរបានរៀបចំកិច្ចប្រជុំសាមញ្ញលេីកទី១៦​ ឆ្នាំទី២​ អាណត្តិទី៣​ របស់ក្រុមប្រឹក្សាស្រុក​ ក្រោមអធិបតីភាព​ លោកស្រី​ សុខ​ វណ្ណដេត​ ប្រធានក្រុមប្រឹក្សាស្រុក​ ដោយមានការចូលរួម​ លោក​ ជា​ ប៊ុនធឿន​ អភិបាលរង​ លោក​ លោកស្រី​ សមាជិកក្រុមប្រឹក្សាស្រុក​ លោកនាយករដ្ឋបាល​ លោកប្រធានមណ្ឌលសុខភាពគិរីសាគរ លោក​ លោកស្រី​ ប្រធាន​ អនុប្រធានការិយាល័យ​ចំណុះសាលាស្រុក​ លោកកងកម្លាំងប្រដាប់អាវុធទាំងបី​ លោកជំទប់ទី១ឃុំ​កោះស្តេច​ ឃុំភ្ញីមាស​ មន្រ្តីសាលា​ និង​ស្មៀនឃុំ​ សរុបសមាសភាពចូលរួមមាន​ ៣១​ រូប​ ស្រ្តី​ ៦រូប។​

ដោយមានរបៀបវារ:ចំនួន០៤ ដូចខាងក្រោម:
១-ពិនិត្យ ពិភាក្សា និងអនុម័តលើសេចក្តីព្រាងកំណត់ហេតុ នៃកិច្ចប្រជុំសាមញ្ញលើកទី១៥

២-ពិនិត្យ ពិភាក្សា និងអនុម័តលើសេចក្តីព្រាងរបាយការណ៍លទ្ធផលការងារប្រចាំត្រីមាសទី៣ ឆ្នាំ២០២០ របស់រដ្ឋបាលស្រុក

៣-ពិភាក្សាលើបញ្ហាប្រឈម នឹងផ្ដល់ដំណោះស្រាយ

៤-សេចក្ដីផ្សេងៗ

អត្ថបទទាក់ទង