លោកស្រី សុខ វណ្ណដេត ប្រធានក្រុមប្រឹក្សាស្រុកគិរីសាគរ ជាប្រធានអង្គប្រជុំ បានដឹកនាំកិច្ចប្រជុំសាមញ្ញលើកទី១៩ ឆ្នាំទី២ អាណត្តិទី៤ របស់ក្រុមប្រឹក្សាស្រុកលើរបៀបវារៈដូចខាងក្រោម :
១ .ពិនិត្យ និងអនុម័ត លើសេចក្តីព្រាងរបៀបវារៈនៃកិច្ចប្រជុំសាមញ្ញលើកទី១៩ឆ្នាំទី២ អាណត្តិទី៤ របស់ក្រុមប្រឹក្សាស្រុកគិរីសាគរ
២ .ពិនិត្យ និងអនុម័ត លើសេចក្តីព្រាងកំណត់ហេតុ នៃកិច្ចប្រជុំសាមញ្ញលើកទី១៨ ឆ្នាំទី១ អាណត្តិទី៤ របស់ក្រុមប្រឹក្សាស្រុក
៣.ពិនិត្យ និងអនុម័ត លើសេចក្តីព្រាងរបាយការណ៍ប្រចាំខែធ្នូឆ្នាំ២០២៥ របស់រដ្ឋបាលស្រុកគិរីសាគរ
៤. ពិនិត្យ និងអនុម័ត លើសេចក្តីព្រាងរបាយការណ៍ប្រចាំឆ្នាំ២០២៥ របស់រដ្ឋបាលស្រុកគិរីសាគរ
៥.ពិនិត្យ និងអនុម័តលើរបាយការណ៍ប្រចាំខែធ្នូស្ដីពីការអនុវត្តមូលនិធិគាំទ្រការផ្ដល់សេវាឃុំ សង្កាត់ របស់រដ្ឋបាលស្រុកគិរីសាគរ
៦.ពិភាក្សាលើបញ្ហាប្រឈម
៧.សេចក្តីផ្សេងៗ
ដោយមានការចូលរួមពី៖ លោក លោកស្រីសមាជិកក្រុមប្រឹក្សាស្រុក លោក ចេង មុនីរិទ្ធ អភិបាល នៃគណៈអភិបាលស្រុក លោក លោកស្រីអភិបាលរងស្រុក លោកនាយក នាយករងរដ្ឋបាលសាលាស្រុក លោកប្រធានការិយាល័យប្រជាពលរដ្ឋស្រុកកងកម្លាំងប្រដាប់អាវុធ លោកមេឃុំព្រែកខ្សាច់ លោកស្រីជំទប់២ ស្មៀនឃុំ លោក លោកស្រី ប្រធាន អនុប្រធាន និងមន្ត្រី ការិយាល័យពាក់ព័ន្ធ នៃរដ្ឋបាលស្រុក នៅសាលប្រជុំសាលាស្រុកគិរីសាគរ ។
ថ្ងៃពុធ ១២កើត ខែបុស្ស ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥



































