ឧកញ៉ា លឹម ហុង និងលោកជំទាវ សុន មេងជូ បាននាំយកនូវអំណោយផ្ទាល់ខ្លួនចែកជូនដល់គ្រួសារប្រជាពលរដ្ឋនៅក្នុងឃុំទួលគគីរដែលមិនបានភៀសសឹក និងគ្រួសារ ដែលបានភៀសសឹកមួយចំនួន សរុបទាំងអស់ចំនួន ៣០០គ្រួសារនៅវត្តរុក្ខសិលារាម ហៅវត្តតាចាត។ អំណោយសប្បុរសធម៌ដែលបានផ្តល់ជូនមានដូចជា អង្ករ ១បាវ ទម្ងន់ ១០គីឡូក្រាម ទឹកបរិសុទ្ធ ១យួរ និងគ្រឿងឧបភោគបរិភោគ គ្រឿងទេស ចំនួន ១កញ្ចប់ អមដោយថវិកាចំនួន ១០ ០០០រៀល ក្នុង១គ្រួសារ។ លើសពីនេះទៅទៀត លោកជំទាវ សុន មេងជូ ក៏បានជូនជាថវិកាផ្ទាល់ខ្លួនលើកទឹកចិត្តដល់លោកមេឃុំ ក្រុមប្រឹក្សាឃុំ ស្មៀនឃុំ ជំនួយការឃុំ មេភូមិ ជំនួយការភូមិ នគរបាលប៉ុស្តិ៍រដ្ឋបាល ប្រធានប៉ុស្តិ៍សុខភាពទួលគគីរ គណៈកម្មការសហគមន៍តំបន់ការពារធម្មជាតិទួលគគីរ និងក្រុមប្រជាការពារភូមិ សរុបទាំងអស់ ៤៣រូប ដែលបានបំពេញការយ៉ាងសកម្មកន្លងមក ក្នុងការល្បាត និងរក្សាសន្តិសុខសណ្តាប់ធ្នាប់ក្នុងមូលដ្ឋានភូមិឃុំ។
ថ្ងៃចន្ទ ១០កើត ខែបុស្ស ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៥
វេលាម៉ោង ១១៖៣០នាទីព្រឹក






















