លោក សៅ សុគន្ធវារី ប្រធានការិយាល័យប្រជាពលរដ្ឋខេត្តកោះកុង បានអញ្ជើញដឹកនាំកិច្ចប្រជុំ ជាមួយមន្ត្រីផ្នែកទាំងពីរ ដើម្បីត្រួតពិនិត្យវឌ្ឍនភាពការងារប្រចាំខែធ្នូ និងរបាយការណ៍បូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៥ របស់ការិយាល័យប្រជាពលរដ្ឋ ដែលមានរបៀបវារៈចំនួន ៥ ដូចខាងក្រោម៖
១.ត្រួតពិនិត្យវឌ្ឍនភាព នៃការអនុវត្តការងារប្រចាំខែធ្នូ និងរបាយការណ៍បូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៥
២.ពិភាក្សាបញ្ហាប្រឈមនានា ដែលបានជួបប្រទះក្នុងការអនុវត្តការងារកន្លងមក
៣.សំណូមពរ ផ្តល់អនុសាសន៍ និងលើកទិសដៅបន្ត
៤.រៀបចំផែនការសកម្មភាពការងារប្រចាំខែមករា និងប្រចាំឆ្នាំ២០២៦
៥.បញ្ហាផ្សេងៗ……។
ថ្ងៃអង្គារ ១១កើត ខែបុស្ស ឆ្នាំម្សាញ់ សប្ដស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៥




