លោក ទុំ នី អភិបាលរង នៃគណៈអភិបាលស្រុក តំណាងឱ្យលោកស្រីអភិបាលស្រុក អញ្ជើញដឹកនាំ ប្រធានការិយាល័យ និងមន្រ្តីការិយាល័យរៀបចំដែនដី នគរូបនីយកម្ម សំណង់និងភូមិបាលស្រុក ប្រជុំពិភាក្សាពាក់ព័ន្ធដីប្រើប្រាស់របស់ប្រជាពលរដ្ឋស្ថិតក្នុងគម្រោងឥណទានកាបូន ដោយមានការអញ្ជើញចូលរួមពី មន្ត្រីឧទ្យានុរក្ស លោកមេឃុំ សមាជិកក្រុមប្រឹក្សាឃុំ ស្មៀនឃុំ មេភូមិព្រែកស្វាយ អនុភូមិកោះ សរុប១៣នាក់ ស្រី២នាក់ ស្ថិតនៅឃុំថ្មដូនពៅ ស្រុកថ្មបាំង ខេត្តកោះកុង។
ថ្ងៃសៅរ៍ ៨កើត ខែបុស្ស ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥








