/ / /

ថ្នាក់ដឹកនាំមន្ទីរពេទ្យ និងថ្នាក់ដឹកនាំផ្នែក នៃមន្ទីរពេទ្យបង្អែកខេត្តកោះកុង ចូលរួមវគ្គបណ្ដុះបណ្ដាលស្ដីអំពី <ភាពជាអ្នកដឹកនាំ និងនវានុវត្តន៍ សម្រាប់ពង្រឹងអង្គភាពសុខាភិបាលឆ្នាំ២០២៦> តាមប្រព័ន្ធនិម្មិត Zoom សប្ដាហ៍បន្ត ។

ថ្ងៃអង្គារ ១១កើត ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៦

នៅរសៀលថ្ងៃអង្គារ ១១កើត ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៦ ថ្នាក់ដឹកនាំមន្ទីរពេទ្យ និងថ្នាក់ដឹកនាំផ្នែកនៃមន្ទីរពេទ្យបង្អែកខេត្តកោះកុង ចូលរួមវគ្គបណ្ដុះបណ្ដាលស្ដីអំពី <ភាពជាអ្នកដឹកនាំ និងនវានុវត្តន៍ សម្រាប់ពង្រឹងអង្គភាពសុខាភិបាលឆ្នាំ២០២៦> សប្ដាហ៍បន្ត តាមប្រព័ន្ធនិម្មិត Zoom ដែលមានសិក្ខាកាមអញ្ជើញចូលរួមជាថ្នាក់ដឹកនាំ និងមន្ត្រីនៃគ្រឹះស្ថានសុខាភិបាល និងមូលដ្ឋានសុខាភិបាលទូទាំងប្រទេស ក្រោមអធិបតីភាពដ៏ខ្ពស់ខ្ពស់ ឯកឧត្ដមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងធ្វើបាឋកថាអំពីភាពជាអ្នកដឹកនាំ និងនវានុវត្តន៍ដោយឯកឧត្ដមសាស្ត្រាចារ្យរដ្ឋមន្ត្រី សម្របសម្រួលដោយឯកឧត្ដមសាស្ត្រាចារ្យ កុយ វ៉ាន់នី រដ្ឋលេខាធិការក្រសួងសុខាភិបាល និងឯកឧត្ដមសាស្ត្រាចារ្យ អ៊ា ប៉ នាយករងវិទ្យាស្ថានជាតិសុខភាពសាធារណៈ ព្រមទាំងមានការចូលរួមធ្វើបទបង្ហាញអំពីបទពិសោធន៍នៃការគ្រប់គ្រង និងការបម្រើសេវាសាធារណៈរបស់មន្ទីរពេទ្យខេត្តកំពង់ឆ្នាំង។

អត្ថបទផ្សេងទៀត

  • រដ្ឋបាលស្រុកគិរីសាគរ/
    22/09/2026

    រដ្ឋបាលឃុំភ្ញីមាស បានចុះឈ្មោះស្ត្រីមានផ្ទៃពោះចូលទៅក្នុងកម្មវិធីជាតិជំនួយសង្គមកញ្ចប់គ្រួសារចំនួន១នាក់

  • រដ្ឋបាលស្រុកស្រែអំបិល/
    22/09/2026

    លោក ជា ច័ន្ទកញ្ញា អភិបាល នៃគណៈអភិបាលស្រុកស្រែអំបិល បានអញ្ជើញចូលរួមកិច្ចប្រជុំស្តីពីការអនុវត្តគម្រោងមូលនិធិឃុំ សង្កាត់ តាមរយៈកម្មវិធី (ZOOM) ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ

  • រដ្ឋបាលស្រុកគិរីសាគរ/
    22/09/2026

    រដ្ឋបាលឃុំភ្ញីមាស បានចុះកំណត់អត្តសញ្ញាណកម្មគ្រួសារក្រីក្រតាមការស្នើសុំចំនួន៦គ្រួសារ

  • មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ/
    22/09/2026

    លោកស្រី​ សម្បូរ​ សុភា​ ប្រធានមន្ទីរវប្បធម៌​ និងវិចិត្រសិល្ប:ខេត្តកោះកុង​ បានដឹកនាំកិច្ចប្រជុំកិច្ចរបាយការណ៍ប្រចាំខែកញ្ញា​ និងលើកទិសដៅបន្ត​

  • រដ្ឋបាលស្រុកគិរីសាគរ/
    22/09/2026

    ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំភ្ញីមាស បានចុះចែកអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ជូនប្រជាពលរដ្ឋតាមខ្នងផ្ទះបានចំនួន៥នាក់ ស្រី ៣នាក់

  • រដ្ឋបាលស្រុកគិរីសាគរ/
    22/09/2026

    រដ្ឋបាលឃុំព្រែកខ្សាច់ បានជួយឧបត្ថម្ភដល់​គ្រួសារលោក ពីង លី ដែលក្នុងគ្រួសារមានពិការភាពពីកំណើត ហើយមានជីវភាពខ្វះខាត រស់នៅក្នុងភូមិសំរុងតាកែវ