រដ្ឋបាលស្រុកស្រែអំបិល សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតជូនចំពោះ ក្រុមហ៊ុន ភេសជ្ជៈប៉ូវកម្លាំង បាកាស ដែលបានឧបត្ថម្ភ ភេសជ្ជៈបាកាស ១០០កេស ជូនរដ្ឋបាលស្រុក ដើម្បីចូលរួមគាំទ្រកងទ័ពជួរមុខ និងជនភៀសសឹកក្នុងភូមិសាស្ត្រខេត្តកោះកុង។
រដ្ឋបាលស្រុកស្រែអំបិល សូមជូនពរ ឯកឧត្តម លោកជំទាវ លោកឧកញ៉ា ឧកញ៉ា លោក លោកស្រី ព្រមទាំងក្រុមគ្រួសារ សូមជួបប្រទះតែនឹងពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ និង ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។


