លោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញស្វាគមន៍ឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី ប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៧ និងលោកជំទាវ ម៉ែន ស៊ុន ម៉ុង ឫទ្ធី ឯកឧត្តម ឈិត សុខុន អនុប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៧ លោក លោកស្រី មន្រ្តីការិយាល័យភូមិភាគទី៧ អញ្ជើញចុះសួរសុខទុក្ខ និងចែកអំណោយប្រជាពលរដ្ឋដែលភៀសសឹក ស្នាក់នៅទីតាំងសុវត្ថិភាព នៅស្រុកបូទុមសាគរ ខេត្តកោះកុង។
ថ្ងៃពុធ ១២រោច ខែមិគសិរ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៥
































