រដ្ឋបាលស្រុកស្រែអំបិល សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតជូនចំពោះ លោក ទូច សុភ័ក្ត អនុវិទ្យាល័យចំការហ្លួង ដែលបានឧបត្ថម្ភថវិការចំនួន ១៨០.០០០រៀល និងទឹកបរិសុទ្ធ២៨ យួរ ជូនរដ្ឋបាលស្រុក ដើម្បីចូលរួមគាំទ្រកងទ័ពជួរមុខ និងជនភៀសសឹកក្នុងភូមិសាស្ត្រខេត្តកោះកុង។
រដ្ឋបាលស្រុកស្រែអំបិល សូមជូនពរចំពោះលោក ទូច សុភ័ក្ត និងក្រុមគ្រួសារ សូមជួបប្រទះតែនឹងពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ និង ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

