/ / /

លោក ជា ស៊ីវត្រា ប្រធានមន្ទីរផែនការខេត្តកោះកុង បានអញ្ជើញចូលរួមកិច្ចប្រជុំប្រចាំឆ្នាំលើកទី៤ របស់គណៈកម្មាធិការពិសេសតាមដានការអនុវត្តកម្មវិធីសកម្មភាពនៃសន្និសីទអន្តរជាតិស្ដីពី ប្រជាជននិងអភិវឌ្ឍន៍ ដើម្បីឆ្លើយតបនិងកម្មវិធីសកម្មភាព និងការប្តេជ្ញាចិត្តក្នុងការសម្រេចឱ្យបាននូវរបៀបវារៈឆ្នាំ២០៣០ សម្រាប់ការអភិវឌ្ឍន៍ប្រកបដោយចីរភាព ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ប៊ិន ត្រឈៃ រដ្ឋមន្ត្រីក្រសួងផែនការ

លោក ជា ស៊ីវត្រា ប្រធានមន្ទីរផែនការខេត្តកោះកុង បានអញ្ជើញចូលរួមកិច្ចប្រជុំប្រចាំឆ្នាំលើកទី៤ របស់គណៈកម្មាធិការពិសេសតាមដានការអនុវត្តកម្មវិធីសកម្មភាពនៃសន្និសីទអន្តរជាតិស្ដីពី ប្រជាជននិងអភិវឌ្ឍន៍ ដើម្បីឆ្លើយតបនិងកម្មវិធីសកម្មភាព និងការប្តេជ្ញាចិត្តក្នុងការសម្រេចឱ្យបាននូវរបៀបវារៈឆ្នាំ២០៣០ សម្រាប់ការអភិវឌ្ឍន៍ប្រកបដោយចីរភាព ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ប៊ិន ត្រឈៃ រដ្ឋមន្ត្រីក្រសួងផែនការ ដោយមានការអញ្ជើញចូលរួមពីលោកស្រី Sandra Bernklau តំណាង UNFPA ប្រចាំនៅកម្ពុជា ឯកឧត្តម លោកជំទាវ អនុប្រធាន សមាជិក និងសមាជិកគណៈកម្មាធិការពិសេសតាមដានការអនុវត្តកម្មវិធីសកម្មភាពនៃសន្និសីទអន្តរជាតិស្ដីពីប្រជាជននិងអភិវឌ្ឍន៍(គ.អ.ស.អ.ប.អ.) ឯកឧត្តម លោកជំទាវ ជាប្រធាន អនុប្រធាន និងសមាជិក សមាជិកកាគណៈកម្មាធិការអន្តរក្រសួងនៃ គ.អ.ស.អ.ប.អ. ឯកឧត្តម អភិបាល អភិបាលរង នៃគណៈអភិបាលរាជធានី ខេត្ត ជាប្រធាន អនុប្រធាន សមាជិក សមាជិកានៃគណៈកម្មាធិការប្រជាជននិងអភិវឌ្ឍន៍រាជធានី ខេត្ត អញ្ជើញចូលរួមប្រមាណ ១៣០រូប នៅសណ្ឋាគារសាន់វ៉េភ្នំពេញ។ កិច្ចប្រជុំនេះមានគោលបំណង (១)រាយការណ៍អំពីវឌ្ឍនភាពការងាររបស់ គ.អ.ស.អ.ប.អ. ដែលបានអនុវត្តកន្លងមក បញ្ហាប្រឈម និងទិសដៅការងារបន្ត (២)ពិនិត្យនិងឯកភាពលើឯកសារទស្សនទាននិងទម្រង់ម៉ាទ្រីសនៃផែនការសកម្មភាពថ្នាក់ក្រោមជាតិ ដើម្បីអនុវត្តក្របខ័ណ្ឌយុទ្ធសាស្ត្រកម្ពុជា ឆ្នាំ២០២៤-២០៣០ និង(៣) ពង្រឹងទំនាក់ទំនងរវាងគណៈកម្មាធិការពិសេសតាមដានការអនុវត្តកម្មវិធីសកម្មភាពនៃសន្និសីទអន្តរជាតិស្ដីពីប្រជាជនអភិវឌ្ឍន៍ គណៈកម្មការអន្តរក្រសួងនៃ គ.អ.ស.អ.ប.អ. និងគណៈកម្មាធិការប្រជាជននិងអភិវឌ្ឍន៍រាជធានីខេត្ត (គ.ប.អ.រ.ខ.)។

ថ្ងៃអង្គារ ១១រោច ខែមិគសិរ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៥

អត្ថបទផ្សេងទៀត

  • ហេង គីមឆន/
    15/09/2026

    លោក អ៊ូច ទូច នាយករដ្ឋបាលសាលាខេត្តកោះកុង បានអញ្ជើញដឹកនាំក្រុមការងារពាក់ព័ន្ធ ចូលរួម ក្នុងកិច្ចប្រជុំស្តីពីការចរចាថវិកាកម្រិតបច្ចេកទេសឆ្នាំ២០២៧ ក្រោមកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ តាមរយ:ប្រព័ន្ធ Video Zoom

  • រដ្ឋបាលស្រុកគិរីសាគរ/
    15/09/2026

    ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំភ្ញីមាស បានបំពេញបែបបទផ្តល់អត្តសញ្ញា ណប័ណ្ណសញ្ជាតិខ្មែរគំរូថ្មី ជូនប្រជាពលរដ្ឋចំនួន ៦នាក់ ស្រី ៤នាក់

  • មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា/
    15/09/2026

    លោក គង់ សំរិទ្ធ ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តកោះកុង បានចាត់លោកស្រី ស៊ឹម សុខជា អនុប្រធានមន្ទីរ ចូលរួមកិច្ចប្រជុំលើកទី២ ក្រុមការងារបច្ចេកទេសចម្រុះវិស័យអប់រំ ថ្នាក់ក្រោមជាតិសម្រាប់ខេត្តកោះកុង

  • មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកោះកុង/
    15/09/2026

    ក្រុមការងារគ្រុនឈាមនៃការិយាល័យសុខាភិបាលស្រុកប្រតិបត្តិស្រែអំបិល មណ្ឌលសុខភាពស្រែអំបិល និងមណ្ឌលសុខភាពបឹងព្រាវបានចុះទៅអប់រំផ្សព្វផ្សាយពីជំងឺគ្រុនឈាមចែកអាបែត ធ្វើការបាញ់ថ្នាំសំលាប់មូសនៅទីតាំងសាលបុណ្យស្រែអំបិល  ដែលជាទីតាំងដែលបាន និងកំពុងកើតមានជំងឺគ្រុនឈាម។

  • មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកោះកុង/
    15/09/2026

    សកម្មភាពផ្ដល់សេវាសារវន្ត ការពិគ្រោះជំងឺក្រៅ ការផ្ដល់ថ្នាំបង្ការ ការពិនិត្យផ្ទៃពោះ ការអប់រំពីជំងឺឆ្លង ជំងឺមិនឆ្លង និងការអប់រំសុខភាពនៅតាមមូលដ្ឋានសុខាភិបាលសាធារណៈក្នុងខេត្តកោះកុង ដើម្បីបង្កើនការថែទាំសុខភាពបឋមដល់ប្រជាជន

  • មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកោះកុង/
    15/09/2026

    សកម្មភាពផ្ដល់សេវាសារវន្ត ការពិគ្រោះជំងឺក្រៅ ការផ្ដល់ថ្នាំបង្ការ ការពិនិត្យផ្ទៃពោះ ការអប់រំពីជំងឺឆ្លង ជំងឺមិនឆ្លង និងការអប់រំសុខភាពនៅតាមមូលដ្ឋានសុខាភិបាលសាធារណៈក្នុងខេត្តកោះកុង ដើម្បីបង្កើនការថែទាំសុខភាពបឋមដល់ប្រជាជន