រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

តាមការណែនាំរបស់លោកជំទាវអភិបាលខេត្តកោះកុង លោក ចេង មុនីរិទ្ធ ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក បានចុះដឹកនាំកម្លាំងល្បាតស្វែងរកក្មេងប្រុស ក្មេងស្រី ០2 នាក់ ដែលលង់ទឹក ដោយបានរកឃើញសាកសព ០១នាក់

តាមការណែនាំរបស់លោកជំទាវអភិបាលខេត្តកោះកុង
លោក ចេង មុនីរិទ្ធ ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក បានចុះដឹកនាំកម្លាំងល្បាតស្វែងរកក្មេងប្រុស ក្មេងស្រី ០2 នាក់ ដែលលង់ទឹក ដោយចែកជាពីរក្រុម៖
១ កម្លាំងល្បាតតាមផ្លូវទឹក(ទូក នឹងអូប័រ)
២ កម្លាំងល្បាតតាមឆ្នេរសមុទ្រ ដោយយើងបានរកឃើញសាកសពឈ្មោះ ដា វីរៈថេ ភេទ ប្រុស អាយុ 15ឆ្នាំ ចំណែកសាកសពលោកប្រធានគណះបញ្ជាការឯកភាពស្រុកបានចាត់ចែងដឹកសាកសពប្រគល់ជូនគ្រួសារសពធ្វើបុណ្យតាមប្រពៃណី នឹងបានឧបត្ថម្ភថវិកាចំនួន២០០ដុល្លារ ចំណែកឈ្មោះដា ស្រីឡែន ភេទស្រី មិនទាន់រកឃើញ កម្លាំងកំពុងព្យាយាមល្បាតរកបន្ដ ដោយសារអាកាសធាតុមិនអំណោយផលមានព្យុះ ភ្លៀង នឹងរលកកាន់តែធំៗតែកម្លាំងដែលដឹកនាំផ្ទាល់ដោយលោកប្រធានកំពុងស្វែងរកបន្ដ
សូមបញ្ជាក់ទាំងពីរនាក់ជាបងប្អូនបង្កើត មានទីលំនៅភូមិព្រែកខ្យង ឃុំតានូន ស្រុកបុទុមសាគរ កាលពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២០ត្រូវរលកធំគ្របទាញយកអ្នកទាំង២នាក់ បាត់ទៅក្នុងសមុទ្រ នៅចំណុចឆ្នេរពយស្ងាវ ស្ថិតក្នុងភូមិព្រែកស្មាច់ ឃុំកោះស្តេច ស្រុកគិរីសាគរ ខេត្តកោះកុង#កោះកុង#រដ្ឋបាលស្រុកគិរីសាគរ#
……………………………………………
……………………………………………
ថ្ងៃសុក្រ០១ រោចខែអស្សុជ ឆ្នាំជូត
ទោស័ក ពុទ្ធសករាជ ២៥៦៤
ត្រូវនឹងថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២០
September 18, 2020

អត្ថបទទាក់ទង