/ / /

លោក ជា ច័ន្ទកញ្ញា អភិបាល នៃគណៈអភិបាលស្រុក រួមជាមួយនឹងលោក លោកស្រី សមាជិកក្រុមប្រឹក្សាស្រុក នាយករដ្ឋបាលស្រុក កម្លាំងប្រដាប់អាវុធ មន្រ្តីរាជការទាំងអស់ក្នុងស្រុកស្រែអំបិល បានអញ្ជើញចូលរួមក្នុងពិធីបុណ្យកាន់បិណ្ឌ វេនទី១៤ នៅវត្តសាលាម្នាង ឃុំបឹងព្រាវ ស្រុកស្រែអំបិល ខេត្តកោះកុង

ថ្ងៃពុធ ១៤រោច ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២០ វេលាម៉ោង ៩:០០ នាទីព្រឹក លោក ជា ច័ន្ទកញ្ញា អភិបាល នៃគណៈអភិបាលស្រុក រួមជាមួយនឹងលោក លោកស្រី សមាជិកក្រុមប្រឹក្សាស្រុក នាយករដ្ឋបាលស្រុក កម្លាំងប្រដាប់អាវុធ មន្រ្តីរាជការទាំងអស់ក្នុងស្រុកស្រែអំបិល បានអញ្ជើញចូលរួមក្នុងពិធីបុណ្យកាន់បិណ្ឌ វេនទី១៤ នៅវត្តសាលាម្នាង ឃុំបឹងព្រាវ ស្រុកស្រែអំបិល ខេត្តកោះកុង។ ក្នុងនោះដែរ លោកអភិបាលបានថ្វាយនូវគ្រឿងសក្ការៈបូជា ទៀនធូប ផ្កាភ្ញី និងថ្វាយដង្វាយចំពោះព្រះសម្មាសម្ពុទ្ធ និងសមាទានសីល និមន្តព្រះសង្ឃបង្សុកូល ឧទ្ទិសកុសល និងសុំនូវសេចក្តីសុខចម្រើនរួច លោកអភិបាល ព្រមទាំងលោក លោកស្រី សមាជិកក្រុមប្រឹក្សាស្រុក នាយករដ្ឋបាលស្រុក កម្លាំងប្រដាប់អាវុធ និងមន្រ្តីរាជការទាំងអស់ បានអញ្ជើញរាប់បាត្រ និងវេរចង្ហាន់បិណ្ឌបាត្រ ព្រមទាំងទេយ្យវត្ថុផ្សេងៗ ប្រគេនដល់ព្រះសង្ឃ ជាកិច្ចដារឆ្លងបញ្ចប់នូវពិធីបុណ្យកាន់បិណ្ឌវេនទី១៤នេះ ដើម្បីឧទ្ទិសមគ្គផល កុសលផលបុណ្យ ជូនដល់វិញ្ញាណក្ខន្ធអ្នកមានគុណ និងបុព្វបុរសជាតិ ព្រមទាំងមន្ដ្រីរាជការ នគរបាល និងយុទ្ធជន យុទ្ធនារីទាំងអស់ ដែលបានពលីមរណៈទៅកាន់បរលោក។

ក្នុងឱកាសប្រកបដោយសទ្ធាជ្រះថ្លាដ៏ក្រៃលែងនេះ លោកអភិបាលបាននាំយកបច្ច័យផ្ទាល់ខ្លួន រួមជាមួយបច្ច័យរបស់លោក លោកស្រី សមាជិក្រុមប្រឹក្សាស្រុក នាយករដ្ឋបាលស្រុក កម្លាំងប្រដាប់អាវុធ និងមន្ត្រីរាជការទាំងអស់ក្នុងស្រុកស្រែអំបិល ចំនួន ៥២០.០០០រៀល ដើម្បីចាត់ចែងប្រើប្រាស់ក្នុងការកសាងសមិទ្ធផលនានាតាមតម្រូវការជាក់ស្តែងនៅក្នុងវត្ត។

ប្រភព: ប៊ួ សុភា

អត្ថបទផ្សេងទៀត

  • មន្ទីរធម្មការ និងសាសនា/
    25/05/2026

    ពិធីជួបសំណេះសំណាល និងប្រគល់គោគួរបាន (គោគួរបូន) ជានិម្មិតរូបចំនួន ៨៩ក្បាល ជូនដល់បងប្អូនប្រជាពលរដ្ឋឥស្លាម ក្រុង/ស្រុក ក្នុងខេត្តកោះកុង

  • មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា/
    25/05/2026

    លោក គង់ សំរិទ្ធ ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្ត បានអញ្ជើញចូលរួមអបអរសាទរ ខួបលើកទី៣២ ទិវាអន្តរជាតិស្ដីពីគ្រួសារ ១៥ ឧសភា ឆ្នាំ២០២៦

  • រដ្ឋបាលស្រុកគិរីសាគរ/
    25/05/2026

    រដ្ឋបាលឃុំព្រែកខ្សាច់ បាននាំយកនូវគ្រឿងឧបភោគបរិភោគមួយចំនួន​ ​និងនាំយកថវិការបស់ក្រុមប្រឹក្សាឃុំ​ ក្រុមការងារឃុំ ​និងថវិកាផ្ទាល់ខ្លួន​ ​សរុបជាទឹកប្រាក់ចំនួន ៦០ ម៉ឺនរៀល​ ​ដើម្បីជួយសម្រួល ជូនទៅដល់ លោក សយ ផេង​ ដែលមានជំងឺប្រចាំកាយ សម្រាកព្យាបាលនៅផ្ទះ

  • មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកោះកុង/
    25/05/2026

    មន្ទីរសុខាភិបាល​នៃរដ្ឋបាលខេត្តកោះកុង បានបើកកិច្ចប្រជុំពង្រឹងក្រុមការងារបច្ចេកទេសសុខាភិបាលខេត្តកោះកុងជាមួយដៃគូពាក់ព័ន្ធ ប្រចាំខែឧសភា ឆ្នាំ​២០២៦

  • មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកោះកុង/
    25/05/2026

    មន្ទីរសុខាភិបាល​នៃរដ្ឋបាលខេត្តកោះកុង បានបើកកិច្ចប្រជុំពង្រឹងក្រុមការងារបច្ចេកទេសសុខាភិបាលខេត្តកោះកុង ប្រចាំខែឧសភា ឆ្នាំ​២០២៦

  • ហេង គីមឆន/
    25/05/2026

    សារលិខិតជូនពរ សូមគោរពជូន សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយសនៃក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា នៅក្នុងឱកាសពិធីចម្រើនជន្មាយុគម្រប់៩៣ឆ្នាំ ឈានចូល ៩៤ឆ្នាំ