លោក ឈេង សុវណ្ណដា អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង តំណាងលោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្ត បានចូលរួមប្រជុំពិភាក្សាតំបន់សក្តានុពលថ្មសំណង (Zoning) និងវាយតម្លៃកម្រិតហានិភ័យការដ្ឋានអាជីវកម្មថ្មសំណង់ ទៅលើផលប៉ះពាល់ ដល់បរិស្ថាន សង្គម បេតិកភ័ណ្ឌ វប្បធម៌ ទេសចរណ៍ សោភណ្ឌភាព សម្រាប់ការគ្រប់គ្រងរយៈពេលមធ្យម ក្នុងភូមិសាស្រ្តខេត្តកោះកុង ក្រោមអធិបតីភាព លោក ហុីង ទន់ អគ្គនាយករង នៃអគ្គនាយកដ្ឋានធនធានរ៉ែ ក្រសួងរ៉ែ និងថាមពល ដែលរៀបចំធ្វើឡើងនៅសាលប្រជុំ នៃមន្ទីររ៉ែ និងថាមពលខេត្តកោះកុង។ កិច្ចប្រជុំនោះមានការអញ្ជើញចូលរួមពី ក្រុមការងារ Zoning នៃក្រសួងរ៉ែ និងថាមពល ឮ ប្រធានមន្ទីរ អង្គភាព អាជ្ញាធរស្រុកថ្មបាំង និងស្រុកស្រែអំបិល និងឃុំពាក់ព័ន្ធ។ល។
ថ្ងៃព្រហស្បតិ៍ ៦រោច ខែមិគសិរ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៥












