លោក ជា ច័ន្ទកញ្ញា អភិបាលស្រុក និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកស្រែអំបិល បានដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកស្រែអំបិល ដោយមានការអញ្ជើញចូលរួមពី លោកអភិបាលរងស្រុក លោកនាយក នាយករងរដ្ឋបាលសាលាស្រុក លោកអធិការ នៃអធិការដ្ឋាននគរបាលស្រុក លោកមេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុក លោក លោកស្រីប្រធាន ការិយាល័យអង្គភាពជុំវិញស្រុក លោកមេឃុំទាំង ៦ នៃស្រុក លោកនាយប៉ុស្តិ៍ត្រួតពិនិត្យច្រកទ្វារកំពង់ផែសមុទ្រស្រែអំបិល លោកនាយប៉ុស្តិ៍នគរបាលការពារព្រំដែនទឹកមាត់ពាមស្រែអំបិល និងលោកមេប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំទាំង០៦ នៃស្រុក ដែលប្រព្រឹត្តទៅនៅសាលប្រជុំសាលាស្រុកស្រែអំបិល។
……………………………
ថ្ងៃព្រហស្បតិ៍ ៦រោច ខែមិគសិរ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៥





















