/ / /

មន្ទីរផែនការខេត្តកោះកុង សហការជាមួយ នាយកដ្ឋានស្ថិតិ សង្គមកិច្ច នៃវិទ្យាស្ថានជាតិស្ថិតិ ក្រសួងផែនការ រៀបចំវគ្គបណ្តុះបណ្តាលស្ដីពី វិធីសាស្ត្រនៃការវិភាគ និងសរសេររបាយការណ៍ស្ថិតិតាមតំបន់

មន្ទីរផែនការខេត្តកោះកុង សហការជាមួយ នាយកដ្ឋានស្ថិតិ សង្គមកិច្ច នៃវិទ្យាស្ថានជាតិស្ថិតិ ក្រសួងផែនការ រៀបចំវគ្គបណ្តុះបណ្តាលស្ដីពី វិធីសាស្ត្រនៃការវិភាគ និងសរសេររបាយការណ៍ស្ថិតិតាមតំបន់ ក្រោមអធិបតីភាព លោក ម៉ន ភារៈ អគ្គនាយករង វិទ្យាស្ថានជាតិស្ថិតិ ក្រសួងផែនការ ព្រមទាំងមានការអញ្ជើញចូលរួមពី លោកស្រី ពៅ ចន្ធី អនុប្រធានមន្ទីរ តំណាងលោក ជា ស៊ីវត្រា ប្រធានមន្ទីរផែនការខេត្តកោះកុង លោក លោកស្រី តំណាង មន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្ត មន្ទីរអប់រំ យុវជន និងកីឡាខេត្ត មន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្ត មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្ត និងមន្រ្តីមន្ទីរផែនការខេត្ត សរុប ២២នាក់ ស្រី ០៧នាក់ ដែលប្រព្រឹត្តទៅចំនួន ៤ថ្ងៃ គិតចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៥ នៅសាលប្រជុំមន្ទីរផែនការខេត្តកោះកុង។ វគ្គបណ្តុះបណ្តាលនេះមានគោលបំណង ដើម្បីពង្រឹងសមត្ថភាពរបស់មន្ត្រីដែលកំពុងបម្រើការងារផែនការ ស្ថិតិ និងផ្នែកពាក់ព័ន្ធ ដើម្បីឱ្យមានចំណេះដឹងអំពី ការវិភាគទិន្នន័យ និងសរសេររបាយការណ៍ស្ថិតិតាមតំបន់តូចៗ (Small Area Statistics) ដោយឆ្លុះបញ្ចាំងអំពីស្ថានភាពប្រជាសាស្ត្រ សង្គមកិច្ច និងសហគ្រាស តាមរាជធានី ខេត្តនីមួយៗ។

ថ្ងៃអង្គារ ៤រោច ខែមិគសិរ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៥

អត្ថបទផ្សេងទៀត

  • រដ្ឋបាលក្រុងខេមរភូមិន្ទ/
    21/09/2026

    លោកស្រី ស៊ិន ចរិយា អភិបាលរង នៃគណៈអភិបាលក្រុងខេមរភូមិន្ទ បានអញ្ជើញចូលរួមទិវាសន្តិភាពអន្តរជាតិ​ ២១​ កញ្ញា​ ២០២៦​ លើកទី២៣​

  • រដ្ឋបាលក្រុងខេមរភូមិន្ទ/
    21/09/2026

    លោកស្រី ហេង សុភី ប្រធានគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការនារី និងកុមារក្រុង បានអញ្ជើញដឹកនាំសមាជិក សមាជិកា ចូលរួមពិធីប្រកាសផ្សព្វផ្សាយដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ផែនការសកម្មភាពជាតិ ស្តីពីទប់ស្កាត់អំពើហិង្សា លើស្ត្រី លើកទី៤ ឆ្នាំ២០៥-២០៣០

  • រដ្ឋបាលក្រុងខេមរភូមិន្ទ/
    21/09/2026

    លោក សូ សុខា នាយករងរដ្ឋបាលក្រុងខេមរភូមិន្ទ បានអញ្ជើញដឹកនាំក្រុមការងារចុះរៀបចំសណ្តាប់ធ្នាប់នៅជុំវិញផ្សារដងទង់

  • រដ្ឋបាលក្រុងខេមរភូមិន្ទ/
    21/09/2026

    លោក សៀង កក្កដា អភិបាលរង នៃគណៈអភិបាលក្រុងខេមរភូមិន្ទ បានអញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សាលើការវិនិយោគផ្សារកោះកុងម៉ល ផ្សាររាត្រី និងផ្សារក្តាម

  • រដ្ឋបាលក្រុងខេមរភូមិន្ទ/
    21/09/2026

    លោក សុះ សុប ចៅសង្កាត់រងទី២ តំណាងលោកចៅសង្កាត់ បានដឹកនាំមេភូមិ១ មេភូមិ៣ អនុភូមិ សមាជិកភូមិ ប្រជាការពារភូមិ និងកម្លាំងប៉ុស្ត៍នគរបាល សហការជាមួយក្រុមការងាររដ្ឋបាលក្រុងខេមរភូមិន្ទ ចុះរៀបចំសណ្ដាប់ធ្នាប់នៅផ្សារដងទង់

  • មន្ទីរធម្មការ និងសាសនា/
    21/09/2026

    មន្ទីរធម្មការនិងសាសនាខេត្តកោះកុង​ សហការជាមួយរដ្ឋបាលខេត្ត​ សាលាគណទាំងពីរគណៈ​ និងគ្រប់សាសនាក្នុងខេត្ត​ បានរៀបចំការយល់ដឹងពីតម្លៃសន្តិភាព​ ក្នុងឱកាសទិវាសន្តិភាពអន្តរជាតិ​ ២១​ កញ្ញា​ ២០២៦​ លេីកទី២៣​ ក្រោមប្រធានបទ​ «វិនិយោគលេីសន្តិភាព​ សម្រាប់អ្នករាល់គ្នា​ គ្រប់ទីកន្លែង​ គ្រប់ពេលវេលា»