/ / /

ដោយ​អនុវត្ត​តាម​អនុសាសន៍​ណែនាំ​ដ៏ខ្ពង់ខ្ពស់​របស់​ ឯកឧត្តម​ នាយ​ឧត្ដមសេនីយ៍​អគ្គស្នងការ​នគរបាលជាតិ​ លោក​ឧត្ដមសេនីយ៍​ទោ​ គង់​ មនោ​ ស្នងការ​នគរបាល​ខេត្ត​កោះកុង​​ ដឹក​នាំ​គណៈ​ស្នងការ​ អញ្ជើញ​ជួប​សំណេះសំណាល​ សួរសុខទុក្ខ​ ជាមួយ​កងកម្លាំងប៉ុស្តិ៍​តាម​បណ្តោយ​ព្រំដែន​​ នៃវរសេនាតូច​នគរបាល​ការ​ពារ​ព្រំដែន​គោក​លេខ​ ៨២៧​ ​នៅប៉ុស្តិ៍​ ២០៧ និង​ប៉ុស្តិ៍​គីរី​វង្ស

ដោយ​អនុវត្ត​តាម​អនុសាសន៍​ណែនាំ​ដ៏ខ្ពង់ខ្ពស់​របស់​ ឯកឧត្តម​ នាយ​ឧត្ដមសេនីយ៍​អគ្គស្នងការ​នគរបាលជាតិ​ លោក​ឧត្ដមសេនីយ៍​ទោ​ គង់​ មនោ​ ស្នងការ​នគរបាល​ខេត្ត​កោះកុង​​ ដឹក​នាំ​គណៈ​ស្នងការ​ អញ្ជើញ​ជួប​សំណេះសំណាល​ សួរសុខទុក្ខ​ ជាមួយ​កងកម្លាំងប៉ុស្តិ៍​តាម​បណ្តោយ​ព្រំដែន​​ នៃវរសេនាតូច​នគរបាល​ការ​ពារ​ព្រំដែន​គោក​លេខ​ ៨២៧​ ​នៅប៉ុស្តិ៍​ ២០៧ និង​ប៉ុស្តិ៍​គីរី​វង្ស។
ឆ្លៀតក្នុងឱកាសនោះដែរ លោក​ឧត្ដមសេនីយ៍​ទោ​ស្នងការ​ បានពាំនាំប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខរបស់​ ​ឯកឧត្តម​នាយ​ឧត្ដមសេនីយ៍​ អគ្គស្នងការ​នគរបាលជាតិ​ និងការកោតសរសើរ ព្រមទាំងពាំនាំនូវ​គ្រឿង​ឧបភោគ​បរិភោគ​មួយ​​ចំនួន​​ ជូន​ដល់ ​កម្លាំង​ប៉ុស្តិ៍​ការពារ​តាម​ខ្សែ​បន្ទាត់​​​ផងដែរ​ ជាការរួមចំណែកលើកទឹកចិត្តបន្ថែមមួយផ្នែកទៀត​ ដល់កងកម្លាំងជួរមុខដែលកំពុងឈរជេីងការពារបូរណភាពទឹកដី នៃព្រះរាជាណចក្រកម្ពុជាយើង ដោយភាពអត់ធ្មត់ និងអង់អាចក្លាហានបំផុត។
ថ្ងៃអង្គារ ៤រោច ខែមិគសិរ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៥

អត្ថបទផ្សេងទៀត

  • រដ្ឋបាលស្រុកគិរីសាគរ/
    11/12/2025

    រដ្ឋបាលឃុំកោះស្តេច បានដឹកនាំក្រុមការងារយាមប្រចាំការនៅសាលាឃុំកោះស្ដេច ដើម្បីក្ដាប់ពត៌មាន សភាពការណ៍ពីបញ្ហាបន្ទាត់ព្រំដែន និងបញ្ហាផ្សេងៗតាមបណ្ដាភូមិ ក្នុងឃុំកោះស្ដេច

  • ហេង គីមឆន/
    11/12/2025

    លោក អន សុធារិទ្ធ អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញដឹកនាំកិច្ចប្រជុំក្រុមការងារអនុគណៈកម្មការរៀបចំជម្រកសុវត្ថិភាព ដើម្បីបែងចែកតួនាទី ភារកិច្ច និងការទទួលខុសត្រូវ របស់សមាជិក នៅតាមទីតាំង

  • មន្ទីរធម្មការ និងសាសនា/
    11/12/2025

    លោក​ អ៊ូច​ ទូច​ ប្រធានមន្ទីរធម្មការនិងសាសនាខេត្តកោះកុង និងសហការី​ បានអមដំណេីរលោកជំទាវ​ ឈី​ វ៉ា​ អភិបាលនៃគណៈអភិបាលខេត្ត​ចុះពិនិត្យបងប្អូនប្រជាពលរដ្ឋ ដែលរស់នៅស្រុកមណ្ឌលសីមា ជម្លៀសមកស្នាក់នៅវត្តថ្មី

  • ហេង គីមឆន/
    11/12/2025

    រដ្ឋបាលខេត្តកោះកុង សូមថ្លែងអំណរគុណចំពោះ ម្ចាស់ហាង ស្នាដៃនារីខ្មែសាឡនខេត្តកោះកុង ដែលបានឧបត្ថម្ភថវិកាចំនួន ១០០ ០០០រៀល ដើម្បីរួមចំណែកដោះស្រាយការលំបាករបស់កងកម្លាំងដែលបំពេញកាតព្វកិច្ចប្រចាំការនៅតាមបន្ទាត់ព្រំដែន និងត្រៀមលក្ខណៈដឹកជញ្ជូនប្រជាជន ផ្គត់ផ្គង់គ្រឿងឧបភោគបរិភោគ ព្រមទាំងដើម្បីរៀបចំទីជម្រកសុវត្ថិភាព ជូនប្រជាជនភៀសសឹក

  • ហេង គីមឆន/
    10/12/2025

    ក្រុមប្រឹក្សាខេត្តកោះកុងសូមចូលរួមរំលែកទុក្ខជាមួយ ឯកឧត្ដម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្តកំពង់ចាម និងក្រុមគ្រួសារ ដែលបានបាត់បង់ភរិយាជាទីគោរពស្រឡាញ់

  • ហេង គីមឆន/
    10/12/2025

    លោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញចុះពិនិត្យបងប្អូនប្រជាពលរដ្ឋ ដែលរស់នៅស្រុកមណ្ឌលសីមា ដែលជម្លៀសមកស្នាក់នៅវត្តថ្មី ស្ថិតក្នុងសង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ