/ / /

លោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញជាអធិបតី ក្នុងវេទិកាពិគ្រោះយោបល់ ស្តីពីកម្មវិធីវិនិយោគ ៣ឆ្នាំរំកិល របស់រដ្ឋបាលខេត្តកោះកុង

លោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញជាអធិបតី ក្នុងវេទិកាពិគ្រោះយោបល់ ស្តីពីកម្មវិធីវិនិយោគ ៣ឆ្នាំរំកិល របស់រដ្ឋបាលខេត្តកោះកុង។

លោកជំទាវអភិបាលខេត្ត បានលើកឡើងថា វេទិកាពិគ្រោះយោបល់នាពេលនេះ នឹងបង្ហាញជូននូវលទ្ធផលនៃការអនុវត្តគម្រោងនានា របស់រដ្ឋបាលខេត្ត និងវិស័យពាក់ព័ន្ធនានាក្នុងខេត្ត។ វេទិកានេះ នឹងផ្សព្វផ្សាយអំពីដំណើរការរៀបចំសិក្ខាសាលា សមាហរណកម្មកម្មវិធីវិនិយោគបីឆ្នាំរំកិល(២០២៦-២០២៨)របស់រដ្ឋបាលខេត្ត ក្រុង ស្រុក និងឃុំ សង្កាត់ ត្រូវបានអនុវត្តប្រកបដោយតម្លាភាព មានការចូលរួម មានសង្គតិភាព និងជាពិសេស គឺពង្រឹងការអនុវត្តនូវគោលការណ៍ទាំង៩ និងវប្បធម៌ប្រជាធិបតេយ្យក្នុងដំណើរការប្រព្រឹត្តទៅនៃការរៀបចំ និងកសាងកម្មវិធីវិនិយោគបីឆ្នាំរំកិល របស់បណ្តារដ្ឋបាលថ្នាក់ក្រោមជាតិ។ នេះជាឱកាសមួយដ៏វិសេសវិសាលបំផុត ដែលរដ្ឋបាលខេត្តបានរៀបចំវេទិកាពិគ្រោះយោបល់នេះឡើងក្នុងគោលបំណង៖ •ពិនិត្យ និងកែសម្រួលសេចក្តីព្រាងកម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២៦-២០២៨)•ពិគ្រោះ និងផ្តល់យោបល់លើការរៀបចំតារាងនានា ក្នុង PIP (២០២៦-២០២៨)•ពង្រីកកិច្ចសហការគ្នារវាងរដ្ឋបាលខេត្ត ជាមួយរដ្ឋបាលក្រុង ស្រុក និងភាគីពាក់ព័ន្ធនានា•ដើម្បីកៀគរធនធាន សម្រាប់គាំទ្រគម្រោងវិនិយោគដែលស្នើឡើងដោយរដ្ឋបាលខេត្ត និងរដ្ឋបាលក្រុង ស្រុក•សម្របសម្រួល និងបន្សីគ្នារវាងគម្រោងនៃកម្មវិធីវិនិយោគខេត្ត ជាមួយនិងគម្រោងនៃកម្មវិធីវិនិយោគ ក្រុង ស្រុក គម្រោងនៃកម្មវិធីវិនិយោគឃុំ សង្កាត់ និងគម្រោងរបស់បណ្តា អង្គការជាតិ អន្តរជាតិ និងវិស័យឯកជន។ឯកឧត្តម លោកជំទាវ លោក លោកស្រី អ្នកចូលរួមទាំងអស់ត្រូវចូលរួមឱ្យបានជាប់លាប់តាមរយៈចូលរួមពិភាក្សា ផ្តល់យោបល់ ផ្តល់ធាតុចូល ព្រមទាំងឈ្វេងយល់ពីការរៀបចំផែនការអភិវឌ្ឍន៍ និងកម្មវិធីវិនិយោគបីឆ្នាំរំកិលប្រចាំឆ្នាំ របស់រដ្ឋបាលថ្នាក់ក្រោមជាតិនីមួយៗ ដើម្បីបង្ហាញជូនអ្នកពាក់ព័ន្ធនានា ដើម្បីយកមកធ្វើជាឧបករណ៍ បម្រើឱ្យកម្មវិធីនយោបាយនានា ដូចជាប្រព័ន្ធសុវត្ថិភាពសង្គម ការផ្តល់សេវាសុខភាព និងការផ្តល់សេវាសាធារណៈ សំណូមពរ ព្រមទាំងការរៀបចំផែនការអភិវឌ្ឍន៍ និងកម្មវិធីវិនិយោគក្នុងមូលដ្ឋានរបស់អាជ្ញាធរផងដែរ។ ក្នុងនាមអាជ្ញាធរខេត្តនៅតែមានជំនឿជឿជាក់យ៉ាងមុតមាំ ចំពោះចំណាត់ការប្រកបដោយភាពប្រាកដនិយមរបស់រាជរដ្ឋាភិបាល ជាពិសេសការ អនុវត្តយ៉ាងជោគជ័យនូវគោលនយោបាយនានា សំដៅការដោះស្រាយនូវការប្រឈមនឹងវិបត្តិសេដ្ឋកិច្ចសកល ការកើននៃតម្លៃទំនិញសម្ភារប្រើប្រាស់ ការដោះស្រាយបញ្ហាសង្គមផ្សេងៗ។ ថ្វីត្បិតតែបញ្ហាប្រឈមទាំងនោះធ្វើឱ្យប៉ះពាល់ដល់ដំណើរការអភិវឌ្ឍន៍ប្រទេស ក៏ដូចជាខេត្តទាំងមូលក៏ដោយ ក៏រាជរដ្ឋាភិបាល នៅតែអនុវត្តគោលនយោបាយគាំពារសង្គមជួយគ្រួសារជួបការលំបាកបងប្អូនអតីតយុទ្ធជន និងជនមានពិការភាពដែលមានជីវភាពខ្វះខាត ស្ត្រីមានផ្ទៃពោះ និងកុមារក្រោមអាយុ២ឆ្នាំ ជាពិសេសបានប្រកាសដាក់ឱ្យប្រើប្រាស់នូវកម្មវិធីបណ្តុះបណ្តាលបច្ចេកទេសវិជ្ជាជីវៈដល់ក្រុមគោលដៅយុវជនមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យផងដែរ យើងសង្ឃឹមថាជីវភាពរស់នៅក៏ដូចជាចំណូលរបស់ប្រជាពលរដ្ឋ នឹងមានភាពប្រសើរឡើងវិញ តាមរយៈការដាក់ចេញយន្តការបន្ទាន់នានា ក្នុងកម្មវិធីវិនិយោគបីឆ្នាំរំកិល ២០២៦-២០២៨ របស់ខេត្ត សំដៅធ្វើយ៉ាងណាជួយសម្រាលបន្ទុកជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនឹងបានធូរស្រាលនាពេលខាងមុខនេះ។ ដំណើរការអនុវត្តនូវគោលនយោបាយ វិមជ្ឈការ វិសហមជ្ឈការ និងអភិបាលកិច្ចល្អ ដើម្បីកាត់បន្ថយនូវភាពក្រីក្ររបស់ប្រជាពលរដ្ឋឱ្យទទួលបានជោគជ័យឆាប់រហ័សនោះពិតជាតម្រូវឱ្យមានការចូលរួមសហការយ៉ាងពេញទំហឹង ពីគ្រប់ស្រទាប់ ពីស្ថាប័នជាតិ និងពីស្ថាប័នអន្តរជាតិ ជាពិសេសការជួយគាំទ្រពី ឯកឧត្តម លោកជំទាវ លោក លោកស្រី ដែលមានវត្តមាននៅទីនេះ រាជរដ្ឋាភិបាលកម្ពុជាបានស្តារ និងកសាងប្រទេសជាតិឱ្យមានភាពរីកចម្រើនលើគ្រប់វិស័យ ពិសេសការអភិវឌ្ឍន៍នៅមូលដ្ឋាន ភូមិ ឃុំ សង្កាត់នាពេលបន្តិចទៀតនេះ តាមរយៈបទបង្ហាញ ការពន្យល់ណែនាំ របស់ក្រុមការងារកសាងផែនការខេត្ត ឯកឧត្តម លោកជំទាវ លោក លោកស្រី មេត្តាយកចិត្តទុកដាក់ស្តាប់ការបកស្រាយពន្យល់ របស់មន្រ្តីជំនាញបច្ចេកទេស និងចូលរួមមតិយោបល់ពិគ្រោះ ពិភាក្សាឱ្យបានផុលផុស និងស៊ីជម្រៅទៅលើខ្លឹមសារ វិធីសាស្រ្តបច្ចេកទេសព្រោះវាពាក់ព័ន្ធដល់ការអភិវឌ្ឍន៍នៅមូលដ្ឋាន។ ឆ្លងកាត់វេទិកាពិគ្រោះយោបល់នាពេលនេះ ឯកឧត្តម លោកជំទាវ លោក លោកស្រី ពិតជាយល់ដឹងពីសារៈប្រយោជន៍ និងទទួលបាននូវចំណេះដឹង បទពិសោធន៍បន្ថែមទៀតក្នុងដំណើរការការងាររៀបចំផែនការអភិវឌ្ឍ និងកម្មវិធីវិនិយោគថ្នាក់ក្រោមជាតិឱ្យកាន់ល្អប្រសើរ។ លើសពីនេះទៅទៀតវេទិកានេះ ក៏ជាឱកាសដ៏មានសារៈសំខាន់សម្រាប់រដ្ឋបាលខេត្ត រដ្ឋបាលក្រុង ស្រុក មន្ទីរ អង្គភាពជំនាញ អង្គការសង្គមស៊ីវិល វិស័យឯកជន និងអ្នកពាក់ព័ន្ធនានា បានសិក្សាឈ្វេងយល់ចំណេះដឹងបន្ថែមទៀត ពីកិច្ចការងារអភិវឌ្ឍន៍របស់រដ្ឋបាលថ្នាក់ក្រោមជាតិ ជាពិសេស អំពីបញ្ហាប្រឈម និងតម្រូវការចាំបាច់បន្ទាន់នានា នៅក្នុងមូលដ្ឋាននាពេលបច្ចុប្បន្ននេះ សំដៅធ្វើយ៉ាងណារួមគ្នាសម្រេចឱ្យបាននូវចក្ខុវិស័យរួមរបស់រាជរដ្ឋាភិបាលដែលមានក្នុងផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិ ដើម្បីកំណើន បង្កើនការងារ ធានាសមធម៌ និងប្រសិទ្ធភាព ឆ្ពោះទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់។ថ្ងៃអង្គារ ៤រោច ខែមិគសិរ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៥

អត្ថបទផ្សេងទៀត

  • ហេង គីមឆន/
    12/03/2026

    ឯកឧត្តម ថុង ណារុង ប្រធានក្រុមប្រឹក្សាខេត្តកោះកុង និងលោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្ត បានអញ្ជើញជាអធិបតី អបអរសាទរ ពិធីសំណេះសំណាល ខួបលើកទី១១៥ ទិវាអន្តរជាតិនារី ៨ មីនា ឆ្នាំ២០២៦ ក្រោមប្រធានបទ“សន្តិភាព និងសន្តិសុខសម្រាប់ស្ត្រី និងគ្រួសារ”

  • រដ្ឋបាលស្រុកបូទុមសាគរ/
    11/03/2026

    លោកស្រី គ្រី​ សោភ័ណ ប្រធានក្រុមប្រឹក្សាស្រុក លោក ក្រូច បូរីសីហា អភិបាល នៃគណៈអភិបាលស្រុកបូទុមសាគរលោកស្រី អ៉ិន សោភ័ណ្ឌសមាជិកក្រុមប្រឹក្សាស្រុកលោកស្រី អ៉ិន សុភី​ អភិបាលរងស្រុក​ និងលោកស្រី សាត សុវណ្ណរ៉េត ប្រធានការិយាល័យសង្គមកិច្ច​ និងសុខុមាលភាពសង្គម បានចូលរួមអបអរសាទរពិធីសំណេះសំណាលខួបលើកទី១១៥ទិវាអន្តរជាតិ ៨មីនា ឆ្នាំ២០២៦ ក្រោមប្រធានបទ”សន្តិភាព និងសន្តិសុខសម្រាប់ស្ត្រី គ្រួសារ”

  • រដ្ឋបាលស្រុកគិរីសាគរ/
    11/03/2026

    រដ្ឋបាលឃុំព្រែកខ្សាច់ បាចុះផ្សព្វផ្សាយអនុក្រឹត្យលេខ០៣ ​ស្ដីពីការគ្រប់គ្រងសន្តិសុខសុវត្ថិភាពតាមទីតាំងរស់នៅប្រមូលផ្ដុំ និងបទបញ្ញត្តិទូទៅ ​ដល់អាជីវករ​ ម្ចាស់ផ្ទះជួល ម្ចាស់ផ្ទះសំណាក់ ម្ចាស់ភោជនីយដ្ឋាន ម្ចាស់សណ្ឋាគារ នៅភូមិព្រែកខ្សាច់

  • រដ្ឋបាលស្រុកស្រែអំបិល/
    11/03/2026

    លោក ម៉ាស់ សុជា ប្រធានក្រុមប្រឹក្សាស្រុក លោក ជា ច័ន្ទកញ្ញា អភិបាល នៃគណៈអភិបាលស្រុកស្រែអំបិល និងលោកស្រី អ៊ុន មករា អភិបាលរងស្រុក បានអញ្ជើញចូលរួមក្នុងពិធីសំណេះសំណាល ជាមួយមន្ត្រីរាជការជានារី ក្នុងឱកាសអបអរសាទរខួបលើកទី១១៥ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៦

  • ហេង គីមឆន/
    11/03/2026

    តាងនាមក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត មន្ត្រីរាជការ គ្រប់លំដាប់ថ្នាក់ និងក្នុងនាមខ្លួននាងខ្ញុំផ្ទាល់ មានសេចក្ដីក្ដុកក្ដួល និងក្រៀមក្រំជាទីបំផុតដោយបានទទួលដំណឹងថា លោក ចាន់ សុវណ្ណា ទីប្រឹក្សា ក្រសួងមហាផ្ទៃ ត្រូវជាឪពុកបង្កើតរបស់លោកឧត្តមអគ្គានុរក្សថ្នាក់លេខ២ បានទទួលមរណភាពកាលពី ថ្ងៃចន្ទ ៦រោច ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៦

  • ហេង គីមឆន/
    11/03/2026

    សកម្មភាព​ក្រុមការងាររបស់ក្រុមហ៊ុន​ ស៉ីនវៃ(ខេមបូឌា​)​ ធេលីខម​ (Xinwei Cambodia Telecom)​ រុះរេីស្ថានីយ៍បង្គោលអង់តែនទូរសព្ទ ស្ថិតនៅ​បរិវេណមន្ទីរប្រៃសណីយ៍និងទូរគមនាគមន៍ខេត្តកោះកុង​ ភូមិ១​ សង្កាត់ស្មាច់មានជ័យ​ ក្រុងខេមរភូមិន្ទ​ ខេត្ត​កោះកុង​