នៅព្រឹកថ្ងៃចន្ទ ៣រោច ខែមិគសិរ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៥
លោក អាង ទី ប្រធានក្រុមប្រឹក្សាឃុំជីខក្រោម បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំសាមញ្ញលើកទី៤២ ឆ្នាំទី៣ អាណត្តិទី៥ របស់ក្រុមប្រឹក្សាឃុំជីខក្រោម ប្រព្រឹត្តទៅនាសាលប្រជុំសាលាឃុំជីខក្រោម។
I.សមាសអញ្ជើញចូលរួម
១-លោក លោកស្រី សមាជិក សមាជិកាក្រុមប្រឹក្សាឃុំ៤លើ៥រូប (លោក ឆន ម៉ុន ជំទប់ទី១ជាប់បេសកកម្ម)
២-ស្មៀនឃុំ ជំនួយការឃុំ ជំនួយការហិរញ្ញវត្ថុឃុំ
៣-លោកវរសេនីយ៍ត្រី ឃេង រ៉ន នាយប៉ុស្តិ៍នគរបាលរដ្ឋបាលជីខក្រោម
៤-លោក ជា ភិរម្យ ប្រធានកម្រងខ្សាច់ក្រហម លោក លោកស្រី មេភូមិអនុភូមិ សមាជិកភូមិ គណៈកម្មការសហគមន៍សរុប ២១រូប ស្រី ៦រូប។
II.អំពីរបៀបវារៈនៃកិច្ចប្រជុំ
១- ពិនិត្យ និងអនុម័ត របៀបវារៈនៃកិច្ចប្រជុំ
២- ពិនិត្យ និងអនុម័ត សេចក្តីព្រាងកំណត់ហេតុខែមុន
២- ពិនិត្យ និងអនុម័ត របាយការណ៍ប្រចាំខែវិច្ឆិកា ឆ្នាំ២០២៥
៤- ពិនិត្យ និងអនុម័ត របាយការណ៍ គកនក
៥- ពិនិត្យ និងអនុម័តរបាយការណ៍មូលនីធិគាំទ្រសេវាឃុំ សង្កាត់ សម្រាប់ស្ត្រី និងកុមារ ខែវិច្ឆិកា ឆ្នាំ២០២៥
៦- បញ្ហាផ្សេងៗ






